Telescope តម្លៃ​តែ ៩ដុល្លារ​ សម្រាប់​ស្មាតហ្វូន​អាច​ទាញ​​​រូបភាព​ពី​ចម្ងាយ​

Mobile Phone Telescope ជា Len បន្ថែម​ពី​ក្រៅ​សម្រាប់​ស្មាតហ្វូន​គ្រប់​ម៉ូដែល ដែល​អាច Zoom មើល​រូបភាព​ដែល​នៅ​ឆ្ងាយ​បាន​យ៉ាង​ល្អ។

 

Telescope តម្លៃ​តែ ៩ដុល្លារ​ សម្រាប់​ស្មាតហ្វូន​អាច​ទាញ​​​រូបភាព​ពី​ចម្ងាយ​
បើ​តាម​ភ្នាក់ងារ​លក់​ក្នុង​ហាង T-Shop ឱ្យ​ដឹង​ថា Mobile Phone Telescope នេះ​អាច Zoom រូបភាព​ដែល​នៅ​ឆ្ងាយ​បាន ៨ដង និង​មាន​តម្លៃ​តែ​ប្រហែល ៩ដុល្លារ​ប៉ុណ្ណោះ។

 

បើ​តាម​ការ​ធ្វើ​តេស្ត​សាក​ល្បង Telescope មួយ​នេះ​អាច Zoom រូបភាព​ដែល​នៅ​ឆ្ងាយ​បាន​ចម្ងាយ​ប្រហែល ១០ម បាន​ពេល​ភ្ជាប់​នឹង​កាមេរ៉ា​ស្មាតហ្វូន តែ​រាង​ញ័រ​បន្តិច​បើ​សិន​កាន់​ថត​ផ្ទាល់​នឹង​ដៃ។ បើ​អ្នក​ចង់​បាន​រូបភាព​ឬ​វីដេអូ​មាន​គុណភាពល្អ​ គួរ​​​ប្រើ​ជើង​ទម្រ ដើម្បី​ឱ្យ​រូបភាព​នឹង​ងាយ​ស្រួល​ថត។

 

Telescope តម្លៃ​តែ ៩ដុល្លារ​ សម្រាប់​ស្មាតហ្វូន​អាច​ទាញ​​​រូបភាព​ពី​ចម្ងាយ​

 

Mobile Phone Telescope មាន​ទម្ងន់​ត្រឹម​តែ ៦៣ក្រាម​ប៉ុណ្ណោះ ដែល​ងាយ​ស្រួល​ភ្ជាប់​ជាមួយ​ស្មាតហ្វូន រី​ឯ​ទំហំ​របស់​វា ៧,៤ស.ម x ៣,២ស.មx ៣,២ស.ម។ បើ​សិន​ស្មាតហ្វូន​អ្នក មាន​ទំហំ MP កាមេរ៉ា​កាន់​តែ​ធំ នោះ​រឹត​តែ​ល្អ​ក្នុង​ការ​ថត​រូប​និង​វីដេអូ​ដោយ​ប្រើ Mobile Phone Telescope៕

 

អត្ថបទ៖ ប៉ែត ផាន់និត