តំបន់​ទឹកធ្លាក់​ស្រែ​អំពិល​ក្នុងស្រុក​ទឹកផុស​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ ជា​កន្លែង​មុជទឹក​លេង​កម្សា​ន្ត​នៅពេល​ខាងមុខនេះ​

តំបន់​ទឹកធ្លាក់​ស្រែ​អំពិល​ក្នុងស្រុក​ទឹកផុស​នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ ជា​កន្លែង​មុជទឹក​លេង​កម្សា​ន្ត​នៅពេល​ខាងមុខនេះ​

កំពង់ឆ្នាំង ​៖ តំបន់​ទឹកធ្លាក់​ស្រែ​អំពិល​ស្ថិតនៅ​ជើងភ្នំ​ឱរ៉ាល់​ក្នុងភូមិ​ក្តុល ឃុំ​គ្រាំង​ស្គារ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​ទឹកជ្រោះ​ហូរ​ធ្លាក់​ពីលើ​ចង្កេះភ្នំ ហូរ​តាម​ជ្រលង​ជើងភ្នំ​រាប់​គីឡូ​ម៉ែត្រ​គ្របដណ្ដប់​ដោយ​ម្លប់ឈើ​ព្រៃភ្នំ​ដ៏​ត្រជាក់ចិត្ត ដែល​ពេលនេះ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពុង​សិក្សា​បង្កើត​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ធម្មជាតិ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មកលេង​កម្សាន្ត​នៅ​ក្នុង​ពេ​ល​ខាងមុខនេះ​។​

​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦​នេះ​ថា តំបន់​ទឹកធ្លាក់​ស្រែ​អំពិល​ខាង​លើ​នេះ ស្ថិតនៅ​ខាងលិច​ទី​រួម​ខេត្តកំពង់ឆ្នាំង ​ដែល​មាន​ចម្ងាយ​ប្រមាណ​៦៤​គីឡូម៉ែត្រ​។ ​នៅក្នុង​តំបន់​នេះ​មាន​ទឹកធ្លាក់​ជាច្រើន​កន្លែង និង​មាន​ទឹក​ហូរ​តាម​ជ្រោះ​រាប់​គីឡូ​ម៉ែត្រ ដែល​អាច​បង្កើត​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ និង​ជា​កន្លែង​មុជទឹក​លេង​កម្សាន្ត​យ៉ាង​សប្បាយរីករាយ​។

បច្ចុប្បន្ន​នៅ​តំបន់​នេះ​ក្នុង​រដូវប្រាំង​ពុំ​មាន​ទឹក​ច្រើន​សម្រាប់​លេង​កម្សាន្ត​នោះ​ទេ​ ដោយសារតែ​សហគ​មន៍​ទេសចរណ៍​ទឹកធ្លាក់​ភ្នំ​យោក ខេត្តពោធិ៍សាត់​បាន​បិទ​ទំនប់​នៅ​ព្រំប្រទល់​លើ​ភ្នំ​ជាប់ ប៉ុន្តែ​នៅពេល​ខេត្តកំពង់ឆ្នាំង​បង្កើត​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ស្រែ​អំពិល​បាន​សហគមន៍​ និង​សហគមន៍ គេ​អាច​សម្របសម្រួល​បើកទឹក​ទំនប់​ខាង​លើ​នេះ​បាន ដែល​ធ្វើ​ឲ្យ​តំបន់​ទឹកធ្លាក់​ស្រែ​អំពិល​អាច​មាន​ទឹក​ច្រើ​ន មុជ​លេង​កម្សាន្ត​បាន​ទាំង​ខែប្រាំង និង​ខែវស្សា​។​
​ ​
លោក សេង សាលី បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ដោយសារ​តំបន់​ខាង​លើ​នេះ​មាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍ ដែល​អាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រក​ចំណូល​លើកស្ទួយ​ជីវភាព​រស់​នៅ​បាន ថ្មីៗ​នេះ​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ឯកភាព​ឲ្យ​ក្រុមការងារ​ចម្រុះ​ខេត្ត​ ចុះ​សិក្សា​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ទឹកធ្លាក់​ស្រែអំពិល​ខាង​លើ​នេះ​។ ជំហាន​ទី​១ ក្រុម​ការងារ​បាន​ចុះ​វាស់ដី​ក្នុង​តំបន់​ខាង​លើ​នេះ​មាន​ទំហំ​៣៦០​ហិកតា ដើម្បី​ស្នើសុំ​ទៅ​ថ្នាក់លើ​ឃ្វាល​ចេញពី​ដែន​បរិស្ថាន​ជំរក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ បង្កើត​ជា​តំបន់​ទេសចរណ៍​។ ជំហាន​២ មន្ទីរ​ទេសចរណ៍​ខេត្ត នឹង​សិក្សា​រក​ដៃគូ​វិនិយោគ ស​ហ​ការ​ជាមួយ​សហគមន៍​ទេសចរណ៍​នៅក្នុង​មូលដ្ឋាន​។

ដោយឡែក​ចំពោះ​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​តំបន់​ទឹកធ្លាក់​ស្រែអំពិល​វិញ លោក សេង សាលី​ បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​នេះ​រថយន្ត​ខ្ពស់ៗ អាច​ធ្វើ​ដំណើរ​ទៅលេង​បាន ប៉ុន្តែ​នៅ​មាន​ការ​លំបាក​ដោយ​អន្លើៗ​ប្រមាណ​៤​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​។ ចំណែក​ផ្លូវ​ប្រវែង​១៤​គីឡូម៉ែត្រ​ចេញពី​ផ្សារ​ក្តុល​ទៅដល់​ទឹកធ្លាក់​ស្រែអំពិល ខាងមុខនេះ ​ក្រោយពី​មានការ​ឯកភាព​ពី​ថ្នាក់លើ​មន្ទីរ​សាធារណការ​ខេត្ត​នឹង​កសាង​ហើ​យ ដើម្បី​សម្រួល​ចរាចរ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យើង ទៅ​លេង​កម្សាន្ត​ក្នុង​តំបន់​ទឹកធ្លាក់​ស្រែ​អំពិល​ក្នុង​ពេល​ខាងមុខនេះ​៕