អាវុធហត្ថ​ក្រុង​ក្រចេះ បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​១​កន្លែង ​ក្នុង​សង្កាត់​អូរឫស្សី​

អាវុធហត្ថ​ក្រុង​ក្រចេះ បង្ក្រាប​ទីតាំង​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ​១​កន្លែង ​ក្នុង​សង្កាត់​អូរឫស្សី​

ក្រចេះ ​៖ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដឹកនាំ​សម្របសម្រួល​ដោយ លោក ទុ​ត វី​នី​ត ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ទី​តាំងហាង​ម៉ាស្សា​មួយ​កន្លែង​នៅក្នុង​ភូមិ​អូ​ឫស្សី​២ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ កាលពី​វេលា​ម៉ោង​៨​និង​២៥​នាទី​យប់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០​១​៦។​

លោក ផាត សុភ័ក្រ​វាសនា មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ​បាន​ឲ្យ​ដឹង​ថា ទី​តាំងហាង​ម៉ា​ស្សា​ខាងលើ​(​យីហោ​) ស្រ៊ូ គ្រា​ត គឺ​ត្រូវ​បាន​កម្លាំង​របស់​លោក​ឆ្មក់​ធ្វើការ​បង្ក្រាប បន្ទាប់ពី​ដឹង​ថា ​ហាង​ម៉ាស្សា​មួយ​នេះ​មានការ​លួចលាក់​បង្កប់​នូវ​សេវា​ផ្លូវភេទ ក្រោម​ការ​សម្របសម្រួល​ពី​ខាង​ស្ថាប័ន​អ​យ្យ​ការ។​

លោក​បន្ត​ថា ជាមួយ​នឹង​ការ​បង្ក្រាប​នោះ​ក៏​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស-​ស្រី​ចំនួន​២​នាក់ និង​សំភារៈ​ស្រោម​អនាម័យ​មួយចំនួន ហើយ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មានទី១​ឈ្មោះ អ៊ឹម ណាវី ភេទ​ស្រី អាយុ​២០​ឆ្នាំ​ រស់នៅ​ភូមិ​ឫស្សី​ចារ ឃុំ​ថ្ម​គ្រែរ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ និង​ទី​២​ឈ្មោះ អៀម ចក់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឫស្សី​១ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ។

ជនសង្ស័យ​ទាំងពីរ​នាក់ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ ដោយឡែក​ទីតាំង​ហាង​ម៉ាស្សា​ខាងលើ គឺ​ត្រូវ​បាន​បិទ​ជា​បណ្ដោះអាសន្ន​សិន ដោយ​រង់ចាំ​សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​ពិនិត្យ​មើល​ថា ​តើ​អាច​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងណា ដើម្បី​មាន​ចំណាត់​ការ​បន្ត៕