បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ទីតាំង​ និង​ចាប់​ខ្លួន​ជន​ពាក់ព័ន្ធ​២០​នាក់

បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ទីតាំង​ និង​ចាប់​ខ្លួន​ជន​ពាក់ព័ន្ធ​២០​នាក់



ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ​(​ប៉េអិម​) រាជធានី សហការ​ជាមួយ​ប៉េអិម​ខណ្ឌ​សែន​សុខ​ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​ទីតាំង ក្នុង​សង្កាត់​ទឹកថ្លា​តែមួយ ជា​លទ្ធផល​ចាប់ខ្លួន​មនុស្ស​ចំនួន​១៨​នាក់ ដកហូត​ថ្នាំ​បាន​ថ្នាំញៀន​៦​កញ្ចប់​ ឧបករណ៍​ប្រើប្រាស់ មួយ​ចំនួន​ និង​មាន​ជញ្ជីង សម្រាប់​ថ្លឹង​លក់​ជួញដូរ​១​គ្រឿង ​រួម​ទាំង​ម៉ូតូ​ជាង​១០​គ្រឿង​ទៀត កាលពី​អំឡុង​យប់​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៦។
ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ប៉ាន់ សុភាព នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​លោក ព្រំ ស័ក្ក​ដា មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ និង​លោក សុខ ឧ​ត្ត​ម មេបញ្ជាការ​រង និង​មាន​មន្ត្រី​តុលាការ​ផង។

មនុស្ស​ដែល​ជាប់​ពាក់ព័ន្ធ​ទាំង​២០​នាក់​នោះ ទី​១/​ចាប់ខ្លួន​នៅ​ក្នុង​ផ្ទះ​សំណាក់​អប្សរា ក្នុង​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា បាន​ចំនួន​០២​នាក់ ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់ ​និង​ឧបករណ៍​សម្រាប់​សេព១​ឈុត។ ទី​២/នៅ​ផ្សារ​ត្រពាំង​ឈូក ម្តុំ​មុខ​ពេទ្យ​លោកសង្ឃ ចាប់​ខ្លួន​បាន​១៨​នាក់​ ដកហូត​ថ្នាំ​ញៀន​បាន​០៥​កញ្ចប់ និង​ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​០១​គ្រឿង រួម​ទាំង​កូន​ថង់​ប្លាស្ទិក​សម្រាប់​វេច​ខ្ចប់ លក់​ចែកចាយ​មួយ​ចំនួន​ធំ និង​ឧបករណ៍​កែច្នៃ​សម្រាប់​សេព​(ជក់​)មួយ​ចំនួន​ធំ។​

ក្រោយពី​ចាប់​បាន​ពួកគេ​ភ្លាម ​និង​សាកសួរ​ព័ត៌មាន​ត្រួសៗ ជន​ទាំង​២០​នាក់​ត្រូវ​បាន​កង​រាជ​​អាវុធហត្ថ​រាជធានី​ភ្នំពេញ នាំ​ខ្លួន​យក​ទៅ​សាកសួរ​ស្រាវជ្រាវ​បន្ត​ទៀត និង​ត្រៀម​បញ្ជូន​ទៅ​តុលាការ ៕
បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ទីតាំង​ និង​ចាប់​ខ្លួន​ជន​ពាក់ព័ន្ធ​២០​នាក់
បង្ក្រាប​បទល្មើស​គ្រឿងញៀន​២​ទីតាំង​ និង​ចាប់​ខ្លួន​ជន​ពាក់ព័ន្ធ​២០​នាក់