លោក ម៉ែន វិបុល ​ចុះ​សួរ​សុខទុក្ខ​កងកម្លាំង​វ​រះ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៦០៩.៦១១.​និង​វ​រះ​សេនា​តូច​យោធា​ការពារ​ព្រំដែន​លេខ​២០១​

ស្វាយរៀង ៖ លោក​ ម៉ែន ​វិបុល​ អភិបាល​ខេត្ត​ស្វាយរៀង​ និង​មន្ត្រី​ក្រោម​ឱវាទ ​បាន​ចុះ​សាកសួរ​សុខ​ទុក្ខ​ដល់​កងកម្លាំង​វរះ​នគរបាល​ការពារ​ព្រំដែន​លេខ​៦០៩.៦១១ ​និង​វ​រះ​យោធា​ការពារ​ព្រំដែន​លេខ​២០១​។ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​វ​រះ​នគរបាល​ការពារ​ព្រំដែន​៦០៩​ន​ កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ​ខែ​មេសា​ឆ្នាំ​២០១៦​។​

លោក ​ម៉ែន ​វិបុល​ អភិបាលខេត្ត​បាន​មានប្រសាសន៍ថា ​ក្នុងនាម​អាជ្ញាធរ​ខេត្ត​ សូម​ធ្វើការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំង​វ​រះ​ព្រំដែន​គោក ​ដែល​បាន​ខិតខំ​បំពេញ​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​បាន​យ៉ាង​ល្អ ​សំដៅ​ធានា​រក្សា​ការពារ​បូរណភាព​ទឹកដី​អធិបតេយ្យភាព​ និង​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេសជិតខាង​។​

លោក​ ម៉ែន​ វិបុល​ បាន​បន្ត​ថា ​អង្គភាព​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ ការពារ​បង្គោល​ខណ្ឌ​សីមា ​បង្គោល​ព្រំដែន​ និង​ចូលរួម​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​មួយ​ចំនួន​ទៀត​នៅ​តាម​ព្រំដែន ​នៃ​ប្រទេស​ទាំងពីរ​(​កម្ពុជា-វៀតណាម​)​បាន​យ៉ាង​ល្អ​ប្រសើរ​។ ​ក្នុង​នោះ​កងកម្លាំង​យើង​បាន​អនុវត្តន៍​ និង​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​រាល់​បទបញ្ជា​ដែល​បាន​ដាក់​ចេញ​ដោយ​ថ្នាក់​លើ​ នេះ​ជា​កម្លាំង​សាមគ្គី ឯកភាព​ផ្ទៃក្នុង​ដែល​គ្រប់​កងកម្លាំង​ទាំងអស់​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​។​

លោក​ក៏បាន​លើក​ឡើង​អំពី​ការ​ដំឡើង​ប្រាក់បៀវត្សរ៍​របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​២០១៦​នេះ​បាន​មួយ​កម្រិត​ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ហើយ​ មិនតែប៉ុណ្ណោះ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ​រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ប្រាក់​បន្ថែមចំនួន​៥០.០០០​ម៉ឺន​រៀល​ផង​ដែរ​។

​លោក ​ម៉ែន ​វិបុល​ បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់​ ត្រូវ​អនុវត្ត​សេចក្ដីណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ឲ្យ​បិត​ច្រក​របៀង​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេសជិតខាង​ ដើម្បី​ទប់ស្កាត់​នូវ​បទ​ល្មើស​ផ្សេងៗ​ដូចជា​ ការ​រត់ពន្ធ​ទំនិញ​គេច​ពន្ធ​ អំពើ​ចោរកម្ម ការ​ជួញដូរ​មនុស្ស គ្រឿងញៀន និង​ការ​លួច​ជ្រៀតចូល ​នៃ​ជនអន្តោប្រវេសន៍​ខុសច្បាប់​។​ នៅ​ក្នុង​ឱកាស​នោះ​ដែរ ​លោក​ ម៉ែន​ វិបុល​ បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ម្នាក់​ចំនួន​៥០.០០០​ម៉ឺន​រៀល​ និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ផង​ដែរ​៕លោក ម៉ែន វិបុល ​ចុះ​សួរ​សុខទុក្ខ​កងកម្លាំង​វ​រះ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​លេខ​៦០៩.៦១១.​និង​វ​រះ​សេនា​តូច​យោធា​ការពារ​ព្រំដែន​លេខ​២០១​