មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ សំណូមពរ​សុំ​ឲ្យ​បណ្ដា​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពង្រឹង​កិច្ច​ទំនាក់​ទំន​ង​ជាមួយ​ស្ថាប័ន​តុលាការ

មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ សំណូមពរ​សុំ​ឲ្យ​បណ្ដា​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពង្រឹង​កិច្ច​ទំនាក់​ទំន​ង​ជាមួយ​ស្ថាប័ន​តុលាការ



សៀមរាប​ ៖ ដើម្បី​ប្រសិទ្ធភាព​ការងារ​រក្សា​សន្តិសុខ សុវត្ថិភាព ការ​រៀបរយ​សណ្ដាប់ធ្នាប់​សង្គម​ឲ្យ​បា​ន​កាន់តែ​ល្អ​ប្រសើរ មន្ត្រី​ជាន់​នគរបាល​ជាតិ បាន​សំណូមពរ​ឲ្យ​បណ្ដា​ស្នងការដ្ឋាន​នគរបាល​ខេត្ត ព​ង្រឹង​កិច្ច​ទំនាក់ទំនង​ជាមួយ​សាលាដំបូង ដើម្បី​អនុវត្ត​ច្បាប់​ដាក់បន្ទុក​ស្ថាន​ទម្ងន់ទោស​ដល់​ជន​សង្ស័​យ ​ដែល​បាន​ចាប់ខ្លួន។​

នៅក្នុង​ឱកាស​បិទ​អង្គសន្និបាត​បូកសរុប​លទ្ធផល​ប្រតិបត្តិ​ការ​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ឆ្នាំ​២០១៥ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ នា​រសៀល​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦ នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គ​ស្នងការ​រង និង​ជា​មេបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤​ និង​ទី​៥ បាន​លើក​ឡើង​នូវ​សំណូមពរ​ខាង​លើ​នេះ ដោយ​យោង​តាម​លទ្ធផល​នៃ​បទពិសោធន៍​កន្លងមក។​

លោក​បាន​លើក​បញ្ជាក់​ថា កន្លង​មក​នេះ ការ​ចាប់​ខ្លួន​ជនសង្ស័យ​ករណី​ប្លន់ ឃាតកម្ម និង​ករណី​​គ្រឿ​ង​ញៀន​ជាដើម ជាមួយនឹង​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​សមត្ថកិច្ច​ចូលរួម​ធ្វើ​សវនាការ ការពារ​សំណុំ​រឿ​ង វា​មិន​គ្រប់គ្រាន់​នោះ​ទេ ចាំបាច់​ត្រូវ​តែ​មាន​កិច្ចសហការ​ជាមួយ​ស្ថាប័ន​តុលាការ​បន្ថែម​ទៀត។

ឯកឧត្តម​បាន​សំណូមពរ​ឲ្យ​ស្ថាប័ន​តុលាការ ជួយ​ផ្តល់​ការ​គាំទ្រ​ចំពោះ​កិច្ចសហការ​នេះ បើ​មិន​ដូច្នោះ​ទេ ការរិះគន់​ពី​មជ្ឈដ្ឋាន​មហាជន​ ដែល​ថា ( ចាប់​លែង ចាប់​លែង )​នោះ វា​មិនអាច​សម្អាត​ចេញពី​ស​ង្គម​ជាតិ​របស់​យើង​បាន​នោះ​ឡើយ ហើយ​បញ្ហា​ទាំងនោះ វា​បាន​ជះឥទ្ធិពល​មិនល្អ​ដល់​ការដឹកនាំ​ប្រ​ទេសជាតិ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ។​

លោក​បាន​បកស្រាយ​ថា លទ្ធផល​នៃ​ការ​តាម​ចាប់​ជនសង្ស័យ​តាម​ដីកា​របស់​តុលាការ វា​មិន​មែន​ជា​ជោគជ័យ​នៃ​ប្រតិបត្តិការ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម​របស់​យើង​នោះ​ឡើយ។

លោក​បញ្ជាក់​ថា ជោគជ័យ​ពិតប្រាកដ​របស់​យើង គឺ​ក្រោយពី​ការ​ចេញ​សាលក្រម​កាត់ទោស​ជន​ស​ង្ស័យ គឺ​ជនល្មើស​ត្រូវ​ក្លាយជា​ទណ្ឌិត​ទទួលទោស​នៅក្នុង​ពន្ធនាគារ និង​ត្រូវ​បាន​ទទួលយក​នូវ​ការ​អប់រំ​កែប្រែ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ជាក់ស្តែង​អ្វី​ដែល​សមត្ថកិច្ច​ជំនាញ​នគរបាល​ធ្លាប់​បាន​ជួប​ប្រទះ​រួច​មក​ហើយ​នោះ គឺ​មាន​មុខសញ្ញា​ជនសង្ស័យ​ខ្លះ គឺជា​មុខសញ្ញា​ចាស់ ដែល​ធ្លាប់​សមត្ថកិច្ច​តាម​ចាប់ខ្លួន​៧​ដង​រួច​មក​ហើយ។ លោក​សង្កត់​ធ្ងន់​ថា បើសិនជា​ជន​នោះ ជា​ជនល្មើស​មិន​រាងចាល តើ​ត្រូវ​ផ្ដន្ទាទោស​យ៉ាង​ដូចម្តេច ?

ជាមួយ​គ្នា​នេះ​ដែរ ឆ្លើយតប​ទៅ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​របស់​មន្ត្រី​នគរបាល​ខេត្ត នាយ​ឧត្តមសេនីយ៍ ខេង ​សុមេធ បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ដល់​មន្ត្រី​នគរបាល​ជាតិ ​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​បំពេញភារកិច្ច​ចំនួន ១៣​នាក់ ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋា​ន​ន្តរសក្តិ​ចំនួន ២៧៣​នាក់៕

មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ សំណូមពរ​សុំ​ឲ្យ​បណ្ដា​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពង្រឹង​កិច្ច​ទំនាក់​ទំន​ង​ជាមួយ​ស្ថាប័ន​តុលាការ

មន្ត្រីជាន់ខ្ពស់​នគរបាល​ជាតិ សំណូមពរ​សុំ​ឲ្យ​បណ្ដា​ស្នងការដ្ឋាន​នគរបាល​ខេត្ត ពង្រឹង​កិច្ច​ទំនាក់​ទំន​ង​ជាមួយ​ស្ថាប័ន​តុលាការ