លោក​អភិបាលរង​ខេត្ត នាំ​​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​​

លោក​អភិបាលរង​ខេត្ត នាំ​​អំណោយ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​​

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦ លោក ស៊ី ប្រា​សិទ្ធ អភិបាលរង​ខេត្ត លោកជំទាវ ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត លោក​ ហាំង ម៉េង អភិបាលស្រុក​បន្ទាយ​អំពិល លោក​វរសេនីយ៍ទោ ​ហម ភិរម្យ អធិការ​នគរបាល​ស្រុក ​និង​មន្ត្រីរាជការ​អម​ដំណើរ​ជា​ច្រើន​រូប​ទៀត បាន​អញ្ជើញ​ចុះ​មក​ចែក​អំណោយ​កាកបាទក្រហម​កម្ពុជា ជូន​ដល់​ជនរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​របើក​ដំបូល​ផ្ទះ​ និង​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ នៅ​ភូមិ​ប្រិ​យ៍ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៦​។

លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការ​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា អំណោយ​ដែល​ត្រូវ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នោះ​ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម​-​មី​១​កេះ​-​ទឹក​ស៊ីអ៊ីវ​១​យួរ​-​ទឹកត្រី​១​យួរ​-​មុង​១-​ភួយ​១-​ចំណែក​២​គ្រួសារ ដែល​រលំ​ផ្ទះ​ទាំងស្រុង ទទួល​បាន​ស័ង្កសី​៥០​សន្លឹក​ និង​ថវិកា​ចំនួន​២៥០.០០០​រៀល៕