ក្រសួងបរិស្ថាន​ រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ ស្ដីពី​សេចក្ដីព្រាង​ក្រម​បរិស្ថាន​លើក​ទី​១

ក្រសួងបរិស្ថាន​ រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ ស្ដីពី​សេចក្ដីព្រាង​ក្រម​បរិស្ថាន​លើក​ទី​១



ភ្នំពេញ ​៖ ដោយមាន​ការឧបត្ថម្ភ​ពី​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ ស្ថានទូត​ជប៉ុន ទីភ្នាក់​ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ នា​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មេសា ឆ្នាំ​២០១៦​នេះ ក្រសួងបរិស្ថាន សហការ​ជាមួយ​ក្រុម​មេធាវី​វិស្ណុ បាន​រៀបចំ​សិក្ខាសាលា​ជាតិ ស្ដីពី​សេចក្ដីព្រាង​ក្រម​បរិស្ថាន​លើក​ទី​១ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា។

លោក ឯ វុ​ឌ្ឍី ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​តាក់តែង​ក្រម​បរិស្ថាន​បាន​ឲ្យ​ដឹង​ពី​គោលបំណង ​នៃ​សិក្ខាសាលា​នេះ​ថា ដើម្បី​ពិភាក្សា​ប្រមូល​នូវ​មតិយោបល់​ល្អ​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​កសាង​ព្រាង​ក្រម​ស្ដីពី​បរិស្ថាន​នេះ​ធានា​ថា គោលបំណង​នានា ​នៃ​កិច្ច​ការពារ​បរិស្ថាន និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ត្រូវ​បាន​ដាក់បញ្ចូល​យ៉ាង​ពេញលេញ​ទៅ​ក្នុង​ផែនការ​សេដ្ឋកិច្ច​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ និង​ទៅ​ក្នុង​ផែនការ និង​ការគ្រប់គ្រង​ធម្មជាតិ៕