ឧកញ៉ា សៀ​ង ណាំ ចែករំលែក​ប្រាក់បៀវត្សរ៍​ផ្ទាល់ខ្លួន សម្រាប់​ការឧបត្ថម្ភ​ស្ត្រី​សម្រាលកូន និង​គ្រួ​សារ​មរណជន​

ឧកញ៉ា សៀ​ង ណាំ ចែករំលែក​ប្រាក់បៀវត្សរ៍​ផ្ទាល់ខ្លួន សម្រាប់​ការឧបត្ថម្ភ​ស្ត្រី​សម្រាលកូន និង​គ្រួ​សារ​មរណជន​

សៀមរាប​ ៖ មកដល់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦​នេះ គឺជា​លើក​ទី​៧​ហើយ ដែល​លោក​ឧកញ៉ា សៀ​ង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​នាំ​យក​ប្រាក់បៀវត្សរ៍​ផ្ទាល់ខ្លួន ចែករំលែក​ជូន​ស្ត្រី​ស​ម្រា​ល​កូន និង​គ្រួសារ​មរណជន​នៅ​សង្កាត់​ស្រង៉ែ ក្រុង​សៀមរាប។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​លោកស្រី​ទទួលបន្ទុក​កិច្ចការ​នារី​របស់​សង្កាត់​ស្រង៉ែ ក្រុង​សៀមរាប​នា​ព្រឹក​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០១៦ ក្នុង​ឱកាស​នៃ​ការ​ជួបជុំ​របស់​ស្ត្រី​សម្រាលកូន​ចំនួន​១៣៣​នាក់ និង​តំណាង​គ្រួសារ​ ដែល​មាន​ឪពុកម្ដាយ ឬ​ជីដូន​ជីតា ទទួលមរណភាព​ចំនួន​១៧​នាក់​ផ្សេងទៀត ដើម្បី​មក​ទទួល​អំណោយ​សប្បុរសធម៌ ពី​សំណាក់​លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀម​រាប​នោះ​បាន​បញ្ជាក់​ថា នេះ​គឺជា​លើក​ទី​០៧​ហើយ ដែល​លោក​ឧកញ៉ា សៀង ណាំ បាន​ប្រើប្រាស់​ប្រាក់បៀវត្សរ៍​របស់​ខ្លួន​ផ្ទាល់ ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ដល់​គ្រួសារ​ស្ត្រី​សម្រាលកូន និង​គ្រួសារ​មរណជន​នៅក្នុង​សង្កាត់​ស្រ​ង៉ែ។​

លោកស្រី​បាន​បញ្ជាក់​ថា សរុប​ទាំង​០៧​លើក​នេះ រួមមាន​ស្ត្រី​សម្រាលកូន​ចំនួន ៧២២​នាក់ និង​គ្រួ​សារ​មរណជន ១៤៣ នាក់ បាន​ទទួល​អំណោយ​ចេញពី​ទឹកចិត្ត​ ដែល​មិន​ធ្លាប់​មាន​នេះ ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន ២៥​ម៉ឺន​រៀល សរុប​រួម​ ស្មើនឹង​ជាង ២១៦​លាន​រៀល។​

លោក ប៉ែន ប៊ុន​រិ​ទ្ធ ជំនួយការ​ផ្ទាល់​របស់​លោក​ឧកញ៉ា សៀង ណាំ បាន​បញ្ជាក់​ថា សកម្មភាព​ខាង​លើ​នេះ បាន​ប្រព្រឹត្តិ​ទៅ​នៅ​សង្កាត់​ស្រ​ង៉ែ​តាំងតែ​ពី​ឆ្នាំ ២០១៣ ហើយ​នៅមុន​ឆ្នាំ​២០១៣ ប្រាក់​បៀវ​ត្សរ៍​របស់​លោក​ឧកញ៉ា​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​(​សៀង​ណាំ​) ត្រូវ​បាន​ចែករំលែក​ជួយ​សម្រា​ល​ការ​លំបាក​របស់​គ្រូបង្រៀន។​

លោក​ឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា អ្វី​ដែល​លោក​បាន​ធ្វើ​នេះ គឺ​ផ្ដើម​ចេញពី​ការ​ដឹង​គុណ ។ លោក​ថា​ លោក​បាន​ទទួល​តំណែង​មុខងារ​ជា​សមាជិកសភា​ប្រចាំ​មណ្ឌល​សៀមរាប ចាប់តាំងពី​អាណត្តិ​ទី​២​តរៀងមក គឺ​អាស្រ័យ​ដោយ​ឆន្ទៈ​របស់​រាស្ត្រ ដែល​បាន​ផ្តល់​ទំនុកចិត្ត បោះឆ្នោត​ជូន​គ​ណ​បក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេសជាតិ។ លោក​បាន​ពន្យល់​អំពី​មនសិការ​របស់​លោក ដែ​ល​មាន​ចំពោះ​រាស្ត្រ​ជា​ម្ចាស់​សន្លឹកឆ្នោត​ថា តំណែង​របស់​លោក គឺ​បាន​មក​ពី​ការ​គាំទ្រ​របស់​រាស្ត្រ ដូច្នេះ​ប្រាក់បៀវត្សរ៍​ទាំង​អស់​នេះ គឺជា​ចំណែក​របស់​រាស្ត្រ ដែល​លោក​ត្រូវតែ​បាន​ចែករំលែក។​

បើ​ទោះ​ជា​យ៉ាងនេះ​ក្តី ប្រាក់បៀវត្សរ៍​ទាំងនេះ មិនអាច​ឃ្លាតឆ្ងាយ​ពី​អត្ថន័យ​នៃ​លះបង់​ដោយ​សប្បុរ​ស​ធម៌​នោះ​ឡើយ។ លោក​ឧកញ៉ា សៀង ណាំ បាន​បញ្ជាក់​ថា ការ​ចែក​រំលែក​នេះ គឺ​ត្រូវ​បាន​គោរព​តាម​គោលការណ៍​មិន​រើសអើង​និន្នាការ​នយោបាយ​នោះ​ឡើយ អ្នកបោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឬ​អ្នកមាន​ទំនុកចិត្ត​លើ​គណបក្ស​ផ្សេងៗ​ទៀត គឺជា​ប្រជាពលរដ្ឋ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តែ​មួយ៕