ខឹង​កូន​ស្រី​យក​លុយ​ទិញ​រ៉ូប កម្រោល​ចូល​ ដុត​ផ្ទះ​ខ្លួន​ឯង​ខ្ទេច​គ្មាន​សល់​

ខឹង​កូន​ស្រី​យក​លុយ​ទិញ​រ៉ូប កម្រោល​ចូល​ ដុត​ផ្ទះ​ខ្លួន​ឯង​ខ្ទេច​គ្មាន​សល់​



ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៦ មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ​មួយ គឺ​បង្ក​ឡើង​ដោយ​បុរស​ម្នាក់​ បាន​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​ខ្ទេច ដោយសារ​តែ​ខឹង​នឹង​កូនស្រី​​ ដែល​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

លោក​វរសេនីយ៍ត្រី ងួន ទ្ធី​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​បាន​ឲ្យ​ដឹង​ថា ជន​បង្ក​មាន​ឈ្មោះ​ ចាយ សារី ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ មុខរបរ​ធ្វើស្រែ រស់​នៅ​ភូមិ/ឃុំ​ខាងលើ ដោយសារ​តែ​ខឹង​ជាមួយ​កូនស្រី​ដែល​បាន​យក​ប្រាក់​ចំនួន​២០.០០០​រៀល ទៅ​ទិញ​រ៉ូប​យក​មក​ស្លៀក ក៏​ឈ្លោះ​ប្រកែក​ជាមួយ​ប្រពន្ធ​ឈ្មោះ​ ម៉ី គា អាយុ​៤៦​ឆ្នាំ រហូតដល់​វេលា​ម៉ោង​៥​និង​១០​នាទី​ថ្ងៃកើតហេតុ​ខាង​លើ​ ជនសង្ស័យ​ក៏បាន​យក​សាំង​ចាក់​ដុត​ផ្ទះ​ខ្លួនឯង​ដែល​មាន​ទំហំ​៧​គុណ​១២​ម៉ែត្រ​ ថ្ម​ក្រោម​ ឈើ​លើ​ប្រក់​ក្បឿង ​ព្រមទាំង​តូប​លក់ដូរ​ខាង​មុខ​ផ្ទះ​ដែល​មាន​ទំហំ​៥​គុណ​៦​ម៉ែត្រ ធ្វើ​ពី​ថ្ម​ប្រក់​ភីហ្វ្រូ ឆេះ​អស់ទាំង​ស្រុង រួម​នឹង​សម្ភារៈ​ខូចខាត​គិត​ជា​ទឹកប្រាក់​សរុប​៥៥.០០០​ដុល្លារ ហើយ​បច្ចុប្បន្ន​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែម្តង​៕
ខឹង​កូន​ស្រី​យក​លុយ​ទិញ​រ៉ូប កម្រោល​ចូល​ ដុត​ផ្ទះ​ខ្លួន​ឯង​ខ្ទេច​គ្មាន​សល់​
ខឹង​កូន​ស្រី​យក​លុយ​ទិញ​រ៉ូប កម្រោល​ចូល​ ដុត​ផ្ទះ​ខ្លួន​ឯង​ខ្ទេច​គ្មាន​សល់​