បើក​ម៉ូតូ​ឡើង​ជែង​មិន​ប្រយ័ត្ន ព្រលះ​ជាមួយ​រថយន្ត​១​ទៀត​ ដេក​សន្លប់​ធំ​

បើក​ម៉ូតូ​ឡើង​ជែង​មិន​ប្រយ័ត្ន ព្រលះ​ជាមួយ​រថយន្ត​១​ទៀត​ ដេក​សន្លប់​ធំ​

បាត់ដំបង ៖ បុរស​ម្នាក់​ បាន​ដេក​សន្លប់​ធំ​នៅ​ក្បែរ​រថយន្ត ចំ​កណ្ដាល​ថ្នល់ បន្ទាប់ពី​បុរស​រូប​នេះ​បាន​បើកបរ​ម៉ូតូ​យ៉ាង​លឿន​ជិះ​គ្នា​២​នាក់ ហើយ​បាន​ឡើង​ជែង​នឹង​រថយន្ត១​គ្រឿង​ទៅ​ព្រលះ​ជា​មួយ​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត ​ដែល​កំពុង​បើកបរ​ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​​សន្លប់​ស្ដូកស្ដឹង​ម្នាក់ រីឯ​ម្នាក់​ទៀត​បាន​រត់​ឡើង​ម៉ូតូឌុប​គេចខ្លួន​ចោល​មិត្តភ័ក្ដិ​បាត់ស្រមោល​តែម្ដង។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង រវាង​រថយន្ត​ម៉ាក​កូរ៉ូឡា​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-1651 ដែល​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ឆ្ពោះ​ទៅ​កាន់​ក្រុង​បាត់ដំបង ជា​មួយ​នឹង​ម៉ូតូ​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1K-8398 ក្នុង​ទិសដៅ​ច្រាស​គ្នា។​

របាយការណ៍​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​ដែល​មាន​ជិះ​គ្នា​២​នាក់​នោះ​បាន​បើកបរ​យ៉ាង​លឿន គឺ​នៅ​ពេល​ទៅដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ម៉ូតូ​បាន​ឡើង​ជែង​ជា​មួយ​នឹង​រថយន្ត​១​គ្រឿង​ដែល​នៅ​ពីមុខ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ម៉ូតូ​ត្រូវ​បាត់បង់​ម្ចាស់ការ ដោយសារ​តែ​បាន​ពើប​ប្រទះ​ជា​មួយ​នឹង​ឧបសគ្គ​នៅ​ខាង​មុខ ព្រោះ​តែ​មាន​រថយន្ត​១​គ្រឿង​ទៀត​កំពុង​អើត​ក្បាល​មកពី​មុខ ​ប៉ះ​គ្នា​យ៉ាង​ពេញទំហឹង​នៅ​ចំ​កណ្ដាល​ថ្នល់ ​ធ្វើ​ឲ្យ​ភាគី​ម៉ូតូ​ម្នាក់​ដួល​ដេក​សន្លប់​ធំ រីឯ​គ្នីគ្នា​ម្នាក់​ទៀត​បែរជា​រត់ឡើង​ម៉ូតូ​ឌុប​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់ស្រមោល ទុក​ឲ្យ​មិត្តភ័ក្ដិ​ដេក​សន្លប់​ម្នាក់​ឯង។

ក្រោយ​ពេល​ចុះ​ត្រួតពិនិត្យ សមត្ថកិច្ច​ជំនាញ​បាន​ជួយ​ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរ​ពេទ្យ​ដើម្បី​សង្គ្រោះ ចំណែក​អ្នកបើកបរ​រថយន្ត​ក៏​មិនបាន​រត់គេច​ទីណា​ដែរ ទើប​ត្រូវ​សមត្ថកិច្ច​ហៅ​ទៅ​សាកសួរ រីឯ​មធ្យោបាយ​ធ្វើដំណើរ​ទាំងពីរ​គ្រឿង​ក៏​ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន រង់​ចាំ​ធ្វើការ​ដោះស្រាយ​ជា​ក្រោយ ដោយ​អត្តសញ្ញាណ​ជនរងគ្រោះ​នៅ​មិន​ទាន់​មាន​អ្នកណា​ម្នាក់​ស្គាល់​នោះ​ឡើយ៕