សន្តាន​ចិត្ត សូ ដា​នី​តា ពិតជា​ប្រពៃ​គួរឱ្យ​សរសើរ​

6 Videos

មួយរយៈ​ពេលនេះ សូ ដា​នី​តា តែងតែ​ត្អូញ​តែ្អ​រ​ពី​អារម្មណ៍​មិន​សប្បាយចិត្ត​នៅលើ​ទំព័រ Facebook របស់ខ្លួន សម្រាប់​ថ្ងៃនេះ​វិញ សូ ដា​នី​តា បានបង្ហាញ​នូវ​អារម្មណ៍​ថ្មី​មួយទៀត នៅពេលដែល​នាង​បាន​ចុះទៅ​ជួប និង ផ្តល់​ជា​សំភារៈ​ផ្សេងៗ​ដល់​កុមារកំព្រា​នៅ​មណ្ឌល​កុមារកំព្រា​ស្ទឹងមានជ័យ ។

សន្តាន​ចិត្ត សូ ដា​នី​តា ពិតជា​ប្រពៃ​គួរឱ្យ​សរសើរ​

សន្តាន​ចិត្ត សូ ដា​នី​តា ពិតជា​ប្រពៃ​គួរឱ្យ​សរសើរ​

​ក្រៅពី សូ ដា​នី​តា ក៏មាន​វត្តមាន​សិល្បករ សិល្បការី​នី​មួយចំនួនទៀត ដែល​រួម​ក្រុម​ជាមួយ ដូចជា​លោក យ៉ែម សំ​អូន អេ​ឡិច ចាន់​ត្រា ស្រី​ស្អាត តូ​តា និង​ទឹម​រដ្ឋា ជាដើម ។ ថ្មីៗ​នេះ​មាន​សិល្បករ​សិល្បការី​នី​ខ្មែរ​ជាច្រើន បាននាំគ្នា​ងាក​មក​ធ្វើ​ការងារ​សង្គម ដោយបាន​ផ្តល់​ជា សំភារៈ​ផ្សេងៗ និង ផ្តល់​ជា​ថវិការ​មួយចំនួន​ទៅតាម​លទ្ធភាព ដែល​ខ្លួន​មាន​ទៅដល់​កុមារកំព្រា ។

សន្តាន​ចិត្ត សូ ដា​នី​តា ពិតជា​ប្រពៃ​គួរឱ្យ​សរសើរ​

​សូ ដា​នី​តា បាន​និយាយថា «​សប្បាយចិត្ត​ក្នុងការ​ផ្តល់​ជា​សំភារៈ​សិក្សា និង នំ​បឺ​ហ្គឺ​ដល់​ប្អូនៗ​កំព្រា​នៅ មណ្ឌល​កំព្រា​ស្ទឹងមានជ័យ ខ្ញុំ​ស្រលាញ់​អ្នក​ទាំងអស់គ្នា » ។ មើលទៅ សូ ដា​នី​តា ពិតជា​រីករាយ​ក្នុង​ចិត្ត នៅពេលដែល​បាន​ទៅ​ជួប​ជាមួយ​កុមារកំព្រា​ទាំងនោះ ។ សូ ដា​នី​តា កំពុង​មមាញឹក​ក្នុង​ការថត​រឿង ក៏ដូចជា​ថត​កម្មវិធី​ផ្សេងៗ​ទុក​សម្រាប់​ដាក់​ផ្សាយ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ។

សន្តាន​ចិត្ត សូ ដា​នី​តា ពិតជា​ប្រពៃ​គួរឱ្យ​សរសើរ​

​ថ្វីត្បិតតែ​មានការ​ងារ​មមាញឹក​ក៏ពិតមែន សូ ដា​នី​តា នៅតែ​ឆ្លៀត​ពេលវេលា​ដើម្បី​ហាត់ប្រាណ​សម្រក​រាង ដើម្បី​ឲ្យ​មាន​រាង​ស្លី​ម​ស្អាត ព្រោះ​នាង​មិន​ចង់​ជ្រើសរើស​វិធី​សម្រក​រាង ដោយ​ចូល​ហាង​ឬ​ប្រើប្រាស់​ផលិតផល អ្វីមួយ​នោះទេ ។ ដូច្នេះហើយ​ទើប​មួយរយៈ​ពេលនេះ សូ ដា​នី​តា កាន់​តែមាន​រូបរាង​ស្លី​ម​ស្អាត ៕ អា​លី​ណា​