អ៊ិត ស្រី​ពី​ន កំពុងមាន​បញ្ហា​ជាមួយ​ស្វាមី​?

6 Videos

​ប៉ុន្មាន​ម៉ោង​មុននេះ អតីត​តារាចម្រៀង​នៅក្នុង​ក្រុម​តោ​មាស រៃ​មាស អ្នកនាង អ៊ិត ស្រី​ពី​ន ដែល បាន​ចាក​ចេញទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅ​សហរដ្ឋអាមេរិក​បា​នប​ង្ហោះ​សារ​ថ្លាថ្លែង​ពី​ទុក្ខសោក​ក្នុង​ហ្វេ​ស​ប៊ុ​ក របស់​នាង​។​ពាក្យ​ប៉ុន្មាន​ឃ្លា​របស់ អ៊ិត ស្រី​ពី​ន ហាក់​បង្ហាញ​ឱ្យ​មហាជន ក៏ដូចជា​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក ថា នាង​និង​ស្វាមី​កំពុងមាន​បញ្ហា ។​

អ៊ិត ស្រី​ពី​ន កំពុងមាន​បញ្ហា​ជាមួយ​ស្វាមី​?

អ៊ិត ស្រី​ពី​ន កំពុងមាន​បញ្ហា​ជាមួយ​ស្វាមី​?

​ ​
«​អស់ចិត្ត ឈប់​ទ្រាំ មិន​សប្បាយចិត្ត គ្មាន​សុភមង្គល តើ​ទ្រាំ​ធ្វើ​អ្វី​ដើម្បី​អ្វី​?​អត់​យល់​ពី​ខ្លួនឯង​» ។ ជាមួយ និង ពាក្យ​ប៉ុន្មាន​ម៉ាត់ របស់​តារាចម្រៀង​កូន​បី​រូបនេះ ត្រូវបាន​មិត្តភក្តិ​ក្នុង​ហ្វេ​ស​ប៊ុ​ក Comment សួរនាំ​ជាច្រើន ដែល​អ្នកខ្លះ​ក៏បាន​លើកទឹកចិត្ត​អោយ​នាង​ស៊ូទ្រាំ​ដើម្បី​អនាគត​កូន​។​អ្នក​ខ្លះទៀត​ក៏បាន​គាំទ្រ ឱ្យ​នាង​ត្រលប់មក​ស្រុក​ខ្មែរ​វិញ ។ ហើយ​ក៏មាន​មិត្តភក្តិ​ខ្លះ​ផ្តល់យោបល់​ថា កុំ​បណ្តោយឱ្យ​ជន​ណា​គាប សង្កត់​ផ្លូវចិត្ត​អោយសោះ ព្រោះ​ទីនោះ​មិនមែន​ស្រុក​ខ្មែរ​ទេ ។

អ៊ិត ស្រី​ពី​ន កំពុងមាន​បញ្ហា​ជាមួយ​ស្វាមី​?

អ៊ិត ស្រី​ពី​ន បាន​ចាក​ចេញទៅ​រស់នៅ​ជា មួយ​ស្វាមី លើ​ទឹកដី​អាមេរិក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ។ ដោយ​ពេលនេះ​ពួកគេ​បានទទួល​ចំណងដៃ​កូនស្រី​ម្នាក់ ឈ្មោះ​អេ​ន​ណា មាន​អាយុ​បួន​ឆ្នាំ​ហើយ ។ ប៉ុន្តែ​យ៉ាងណា​អ្នក​ទាំងពីរ​មិនបាន​រៀបការ​តាម​ប្រពៃណី​ខ្មែរ នោះឡើយ​។​ក្រៅពី​ជួយ​មើល​ការខុសត្រូវ​ក្នុង​ហាង​មាស​របស់​ស្វាមី អ៊ិត ស្រី​ពី​ន ក៏បាន​ចូលរួម​ច្រៀង​នៅ ពេលដែល​មានការ​អញ្ជើញ​ពី​សំណាក់​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ផងដែរ ។​

អ៊ិត ស្រី​ពី​ន កំពុងមាន​បញ្ហា​ជាមួយ​ស្វាមី​?
​ ​
​កន្លងមក អ៊ិត ស្រី​ពី​ន តែងតែ​អះអាងថា ស្វាមី​របស់​នាង​ជា​មនុស្ស​ល្អ​និង​ស្រលាញ់​ថ្នាក់ ថ្នម រូបនាង មិនតែប៉ុណ្ណោះ លោក​ក៏​ជា​មនុស្ស​ចិត្ត​ទូលាយ​ទៀតផង ។ ជាក់ស្តែង​កាលពី​ប៉ុន្មាន​ខែ​មុននេះ នាង​ទើប និង​ធានា​កូនប្រុស​ស្រី​របស់​នាង​ពីរ​នាក់​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ផងដែរ ។ កាលពី​មកលេង​ស្រុក​ខ្មែរ ពាក់កណ្តាល​ឆ្នាំមុន តារាចម្រៀង​រូបរាង​តូច​ច្រលឹង​ម្នាក់នេះ​បាន​ប្រាប់ថា នាង​និង​ស្វាមី​របស់​នាង​មានបំណង ចង់​រៀបការ​ទៅតាម​ប្រពៃណី​ខ្មែរ ៕ ចេ​នី​