អែន​ឌី ប៉ះ​តារា​ខ្មែរ​មិន​ឆ្អែត ឆ្លៀត​ទៅ​ប៉ះ​តារា​ថៃ​ល្បីៗ​ទៀត​!​

6 Videos


​ថ្មីៗ​នេះ អែន​ឌី បានធ្វើឱ្យ​ទស្សនិកជន​មានការ​ផ្ញា​ក់​ផ្អើល​យ៉ាងខ្លាំង​ក្នុងឱកាស​ដែល​លោក​បាន​ថតរូប​ស្និទ្ធស្នាល​ជាមួយ​តារា​ប្រុស​ស្រី​ល្បីៗ​របស់​ប្រទេស​ថៃ ក្នុងនោះ មានដូចជា នាង​ឈុំ​ភូ នាង​ផ្ល​យ និង តារា​ប្រុស​វ័យក្មេង​ស្រស់​សង្ហា ម៉ា​រី​អូ ជាដើម រហូត​មាន​សា​ធារ​ជន​លាន់មាត់ ថា អីយ៉ា​! អែន​ឌី ប៉ះ​តារា​ខ្មែរ​មិន​ឆ្អែត​ឆ្លៀត​ដល់​តារា​ថៃ​ទៀត​! មិនជា​មិនធម្មតា​មែន ។​

អែន​ឌី ប៉ះ​តារា​ខ្មែរ​មិន​ឆ្អែត ឆ្លៀត​ទៅ​ប៉ះ​តារា​ថៃ​ល្បីៗ​ទៀត​!​

អែន​ឌី ប៉ះ​តារា​ខ្មែរ​មិន​ឆ្អែត ឆ្លៀត​ទៅ​ប៉ះ​តារា​ថៃ​ល្បីៗ​ទៀត​!​

​ទស្សនិកជន​បានដឹង​យ៉ាងច្បាស់​ហើយ​ថា​តារា​ប្រុស​ល្បី​សាច់​សខ្ចី​ដូច​ពង​មាន់បក អែន​ឌី ជា​តារា​ប្រុស​ដែល មានសំណាង​ជាងគេ​ក្នុង​ភិ​ភព​សិល្បៈ ពី​រឿង​ដែល​បាន​ប៉ះពាល់​សាច់ និង ថតរូប​បែប​រោលរាល​ជាមួយ​តារា​ស្រី​​ល្បីៗ​ក្នុងប្រទេស ដែល​កន្លង​ស្ទើរតែ​គ្មាន​តារា​ស្រី​ល្បីឈ្មោះ​ជួរមុខ​ណា​ម្នាក់​មិនត្រូវ​បាន អែន​ឌី ប៉ះពាល់​សាច់ ជា​លក​ក្ខ​ណៈ​ថតរូប​បែបស្រើបស្រាល​នោះឡើយ ។

អែន​ឌី ប៉ះ​តារា​ខ្មែរ​មិន​ឆ្អែត ឆ្លៀត​ទៅ​ប៉ះ​តារា​ថៃ​ល្បីៗ​ទៀត​!​

​យើង​មិនទាន់​ដឹង​ព័ត៌មាន​ច្បាស់លាស់​នៅឡើយ​ថា លោក អែន​ឌី ជួប​ជាមួយ​តារា​ថៃ​ល្បីៗ​ឈ្មោះ​ទាំងនោះ​ក្នុង ឱកាស​អ្វី​នោះឡើយ គ្រាន់តែ​ដឹងថា លោក​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ ហើយ​ធ្វើការ​បង្ហោះ​រូប​បែប​ស្និទ្ធ ស្នាល​ជាមួយ​តារា​ល្បី​ទាំងនោះ​ទៅក្នុង​បណ្ដាញ​សង្គម ដែល​ធ្វើ​បណ្ដា​មិត្ត​គាំទ្រ​តារា​ថៃ​ទាំងនោះ​កើត​ចិត្ត​ច្រណែន គ្រប់គ្នាៗ​តែម្ដង ព្រោះតែ​ពួកគេ​មិនមាន​ឱកាស​បាន​ថតរូប​ជាមួយ​តារា​ល្បីៗ​ទាំងនោះ​ដូច​រូបលោក ៕ ភូមិន្ទ​

អែន​ឌី ប៉ះ​តារា​ខ្មែរ​មិន​ឆ្អែត ឆ្លៀត​ទៅ​ប៉ះ​តារា​ថៃ​ល្បីៗ​ទៀត​!​អែន​ឌី ប៉ះ​តារា​ខ្មែរ​មិន​ឆ្អែត ឆ្លៀត​ទៅ​ប៉ះ​តារា​ថៃ​ល្បីៗ​ទៀត​!​អែន​ឌី ប៉ះ​តារា​ខ្មែរ​មិន​ឆ្អែត ឆ្លៀត​ទៅ​ប៉ះ​តារា​ថៃ​ល្បីៗ​ទៀត​!​អែន​ឌី ប៉ះ​តារា​ខ្មែរ​មិន​ឆ្អែត ឆ្លៀត​ទៅ​ប៉ះ​តារា​ថៃ​ល្បីៗ​ទៀត​!​