Messi​​ ប្រើ​ក្បាច់​កីឡាកាស​ផ្ដួល​ Pepe​ នៅ​ El Clasico​ ពិតជា​មិនធម្មតា​ (វីដេអូ)​

ខ្សែ​វីដេអូ​ខ្លី​មួយ​ដែល​ដកស្រង់​ចេញ​ពី​ការប្រកួត El Clasico​ កាល​ពី​សប្ដាហ៍​មុន​នេះ​ កំពុង​ល្បី​យ៉ាង​ខ្លាំង​ គឺ​ថា​ក្នុង​វីដេអូ​នេះ​វា​បាន​បង្ហាញ​ពី​សកម្មភាព​កាច​គ្រាន់បើ​របស់​ Leo Messi​ ដោយ​សកម្មភាព​នេះ​បាន​កើតឡើង​ក្នុង​អំឡុង​ពេល​តង់​ទីពីរ​ នៅ​ខណៈ​ពេល​ទាត់​បាល់​ជ្រុង។​

ជា​ការពិត​ណាស់​ប្រិយមិត្ត​ភាគច្រើន​ស្គាល់​ Messi​ តាមរយៈ​តិចនិក​ និង​ការ​គ្រប់គ្រង​បាល់​ដ៏​ល្អ​របស់​គេ​ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ នៅ​ក្នុង​ការប្រកួត​កន្លង​មក​នេះ​ Messi​ ត្រូវ​បាន​សង្កេត​ឃើញ​ថា​ ភ្នែក​របស់​គេ​បាន​ផ្ដោត​ជាប់​ទៅលើ​ Pepe​ ក្នុង​គោលបំណង​ ផ្ដួល​កីឡាករ​ខ្សែ​ការពារ​របស់​ Real Madrid​ រូបនេះ​តែម្ដង។​

ស្របគ្នា​នោះ​ Messi ​បាន​​រត់​ទៅ​ Spear​ (ក្បាច់​សម្លាប់​របស់​អតីត​កីឡាករ​កីឡាកាស​ Edge)​ Pepe​ ពេញទំហឹង​ ហើយ​បណ្ដាល​ឲ្យ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ ដួលប្រូស​តែម្ដង។​ ខាងក្រោម​ជា​វីដេអូ​បង្ហាញ​ពី​សកម្មភាព​នេះ​ ដូច្នេះ​សូម​ទស្សនា។

Messi​​ ប្រើ​ក្បាច់​កីឡាកាស​ផ្ដួល​ Pepe​ នៅ​ El Clasico​ ពិតជា​មិនធម្មតា​ (វីដេអូ)​

ផ្តល់សិទ្ធិដោយ៖​ KQube

មតិយោបល់របស់ប្រិយមិត្ត

  • Messi​​ ប្រើ​ក្បាច់​កីឡាកាស​ផ្ដួល​ Pepe​ នៅ​ El Clasico​ ពិតជា​មិនធម្មតា​ (វីដេអូ)​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:កីឡា  ព័ត៌មាន
Tags: