Simeone ​មិន​ពេញ​ចិត្ត​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​យប់​មិញ

Diego Simeone បាន​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ការ​ប្រកួត Champions League យប់​មិញ ដែល​ធ្វើ​ឲ្យ​ក្រុម​លោក​ចាញ់ Barcelona ២-១។

 

Simeone ​មិន​ពេញ​ចិត្ត​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​យប់​មិញ
Simeone ​មិន​ពេញ​ចិត្ត​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​យប់​មិញ

 

ការ​ខឹង​សម្បារ​កើត​មាន​ឡើង​ក្រោយ​អាជ្ញាកណ្ដាល​លោក Felix Brych ផ្តល់​កាត​ក្រហម​ឲ្យ​ខ្សែប្រយុទ្ធ Fernando Torres តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ក្រោយ​រូបគេ​ស៊ុត​បញ្ចូល​ទី​ឲ្យ Atletico នាំ​មុខ​ម្ចាស់​ផ្ទះ​១​គ្រាប់​មុន។

 

នៅ​ពេល​សួរ​ថា​តើ​បរាជ័យ​ការ​ប្រកួត​នោះ​គួរ​តែ​បន្ទោស Torres ឬ​ក៏​អាជ្ញាកណ្ដាល លោក Simeone បាន​ឆ្លើយ​ថា៖ “ខ្ញុំ​មិន​ខឹង Torres ឡើយ! វា​ជា​ភារកិច្ច​របស់​អ្នក ​មើល​ថាការ​ប្រកួត​មាន​ភាព​យុត្តិធម៌ ឬ​អត់។ រឿង​យប់​មិញ​ដូចគ្នា​នឹង​ករណី​របស់​កីឡាករ Arda Turan កាល​នៅ ​Santiago Bernabeu ឆ្នាំ​មុន។ គ្រប់​យ៉ាង​នៅ​លើ​ការ​សម្រេច​ចិត្ត​របស់​អាជ្ញា​កណ្ដាល ខ្ញុំ​មិន​និយាយ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នោះ​ទេ”។

 

ដោយឡែក​ Torres វិញ​បាន​និយាយ​ថា៖ “វា​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ខ្មាសអៀន ដែល UEFA ខ្វល់ខ្វាយ​រឿង​ពណ៌​អាវ​របស់​ក្រុម​ទាំងពីរ ជា​ជាង​ការ​ជ្រើសរើស​អាជ្ញាកណ្ដាល​ដែល​សក្ដិសមសម្រាប់​កា ប្រកួត”។ យ៉ាង​ណា​ក៏​ដោយ​អតីត​កីឡាករ​របស់ Liverpool និង Chelsea បាន​​សម្ដែង​ការ​សោកស្ដាយ និង ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើរបស់​ខ្លួន ហើយ​បាន​ហៅ​រឿង​យប់​មិញ​ថា ជា​ថ្ងៃ​អាក្រក់​បំផុត​មួយ​ក្នុង​អាជីពជា​កីឡាករ​បាល់ទាត់​របស់​​គេ៕

 

ចុច​អាន៖ Barca ប៉ះ AT Madrid នៅ​ UCL យប់​ស្អែក នឹង​ពាក់​ឈុត​ក្រៅ​ដី​​ទាំង​២​ក្រុម

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport-english