Real ​ប្រកាស​តម្លៃ​លក់​ Ronaldo ម្នាក់​ទៀត​ហើយ

​​ក្លឹប​ Real Madrid បាន​កំណត់​តម្លៃ​លក់​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ Cristiano Ronaldo ម្នាក់​ទៀត​ហើយ បន្ទាប់​ពី​ប្រកាស​លក់​ James Rodriguez កាល​ពី​ថ្ងៃ​ច័ន្ទ។

 

Real ​ប្រកាស​តម្លៃ​លក់​ Ronaldo ម្នាក់​ទៀត​ហើយ

 

​បើ​តាម​ Sky Sports បាន​ឲ្យ​ដឹង​ថា ​Ronaldo ដែល​នៅ​ជាប់​កុងត្រា​ជាមួយ​ Real ដល់​ឆ្នាំ​២០១៨ ​ត្រូវ​បាន​ក្លឹប​ស្ដេច​ស​កំណត់​តម្លៃ​ដាក់​លក់​លើ​ទីផ្សារ​ហើយ ក្នុង​តម្លៃ​​៦០​លាន​អឺរ៉ូ (៦៨,២៤​​លាន​ដុល្លារ) ​ដូច្នេះ​សម្រាប់​ក្លឹប​ណា ដែល​ចាប់​អារម្មណ៍ Super Star ជម្រើស​ជាតិ​ព័រទុយហ្គាល់​នៅ​រដូវ​ក្ដៅ​នេះ អាច​ចរចា​បាន។

 

CR7 ​​​លេង​ឲ្យ​​ Real Madrid សរុប​បាន​ ៣៣៩​ប្រកួត​ ស៊ុត​បាន ​៣៥៥​គ្រាប់។ ទោះ​ស៊ុត​ច្រើន​គ្រាប់​មែន​ ប៉ុន្តែ​កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ ឈ្នះ​ពាន​ La Liga តែ​ម្ដង និង​ UEFA Champions League តែ​ម្ដង​ប៉ុណ្ណោះ រយៈពេល​ពេល​៧​រដូវ​កាល​នៅ​ Real​ ហើយ​បើ​ប្រៀប​ជាមួយ​ Lionel Messi គឺ​ចាញ់​តារា​ឆ្នើម​ក្រុម​ Barcelona ​​ឆ្ងាយ​ណាស់ ដោយ​ Messi ឈ្នះ​ La Liga ៤​ដង និង​ UEFA Champions League ២​ដង រយៈពេល​៧​រដូវ​កាល​​ចុង​ក្រោយ​ដូច​គ្នា។

 

Real ​ប្រកាស​តម្លៃ​លក់​ Ronaldo ម្នាក់​ទៀត​ហើយ

 

​​Manchester United គឺជា​ក្លឹប​ដែល​ចង់​បាន​តារា​ឆ្នើម​រូប​នេះ ត្រឡប់​ទៅ​ទឹក​ដី​ Old Trafford វិញ ​ខណៈ​ដែល​ PSG របស់​បារាំង​ ក៏​​កំពុង​ចង់​បាន​ Ronaldo ខ្លាំង​ ដើម្បី​ទៅ​ជំនួស​ Zlatan Ibrahimovic ​នៅ​រដូវ​កាល​ក្រោយ​ផង​ដែរ៕

 

ចុះ​ប្រិយមិត្ត​​ចង់​ឃើញ​ Ronaldo ​ទៅ​លេង​នៅ​ក្រុម​ណា?

 

-ចុចអាន៖ Real ប្រកាស​តម្លៃ​លក់​ James តែ​ថ្លៃ​​ជិត​ស្មើ​កាល​ទិញ​ចូល

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sport-English