ចិន​​​​ដាក់​ទណ្ឌកម្ម​​​​ពាណិជ្ជកម្ម​​ប្រឆាំង​កូរ៉េ​ខាង​ជើង​​​លើ​បញ្ហា​តេស្ត​នុយក្លេអ៊ែរ​

ប្រទេស​ចិន​​​​​​បាន​ប្រកាស​​ឲ្យ​ដឹង​នា​​ថ្ងៃ​អង្គារ​ម្សិល​មិញ​​​​ពី​ការ​ដាក់​ទណ្ឌកម្ម​​ពាណិជ្ជកម្ម​​របស់​ខ្លួន​លើ​​​កូរ៉េ​ខាង​ជើង​​​​​​​​​​ដោយ​មាន​ការ​​ហាម​ឃាត់​​​ការ​​នាំ​ចូល​រ៉ែ​​​មាស ធ្យូង​ថ្ម​​ និង​​មិន​ឲ្យ​នាំ​ចេញ​​ប្រេង​​យន្តហោះ​​​ទៅ​​ក្រុង​ព្យុងយ៉ាង​។ ​ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​ចិន។

 

ចិន​​​​ដាក់​ទណ្ឌកម្ម​​​​ពាណិជ្ជកម្ម​​ប្រឆាំង​កូរ៉េ​ខាង​ជើង​​​លើ​បញ្ហា​តេស្ត​នុយក្លេអ៊ែរ​
 

តាម​សារព័ត៌មាន BBCការ​ហាម​ឃាត់​​នាំ​ចេញ​​ផលិត​​​មួយ​ចំនួន​របស់​ចិន​ទៅ​កាន់​ព្យុងយ៉ាង​គឺ​ទាក់​ទង​​​និង​ផលិត​ផល​ប្រេង​​ណា​មួយ​ដែល​អាច​​ពាក់ព័ន្ធ​ដល់​កម្មវិធី​​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។ ​ចំពោះ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​​របស់​​​ចិន​​​ខាង​លើ​​គឺ​​ជា​ការ​បង្កើន​គំនាប​​​​​​អម​ជា​មួយ​ទណ្ឌកម្ម​​របស់​អង្គការ​សហប្រជាជាតិ​​​ទៅ​លើ​​​​​​​ការ​​សាក​​ល្បង​​នុយក្លេអ៊ែរ​និង​មីស៊ីល​​​របស់​កូរ៉េ​ខាង​ជើង។

 

​តាម​​ប្រភព Associated Press​ ការ​​​​​​ហាម​ឃាត់​ទំនិញ​​​​នាំ​ចូល​ពី​កូរ៉េ​ខាង​ជើង​ចុង​ក្រោយ​របស់​ចិន​​​​ក៏​​មាន​ផង​ដែរ​​​ មាន​ដូច​ជា ធ្យូង​ថ្ម រ៉ែ​ដែក​ មាស ​​និង​​​រ៉ែ​​ក្រម​​មួយ​ចំនួន​ទៀត​ដែល​ជា​ប្រភព​ចំណូល​សំខាន់​​ទៅ​ដល់​​​ក្រុង​ព្យុងយ៉ាង។ ទី​ភ្នាក់​ងារ​ស៊ើប​អង្កេត​ព័ត៌មាន​សម្ងាត់​​​​សហរដ្ឋអាមេរិក CIA បាន​ប៉ាន់​ស្មាន​​ឲ្យ​ដឹង​ថា ​ពី​​ការ​នាំ​ចេញ​​របស់​កូរ៉េ​ខាង​ជើង​​​នា​ឆ្នាំ​២០១៣ គឺ​មាន​ទំហំ​​ទឹក​ប្រាក់​​ចំនួន​​​ ៤,៤​ពាន់​លាន​ដុល្លារ​ ដែល​ទំនិញ​៦៥​ភាគ​រយ​​បាន​ទៅ​ក្នុង​ប្រទេស​ចិន ​គឺ​ជា​រ៉ែ​។

 

ចិន​​​​ដាក់​ទណ្ឌកម្ម​​​​ពាណិជ្ជកម្ម​​ប្រឆាំង​កូរ៉េ​ខាង​ជើង​​​លើ​បញ្ហា​តេស្ត​នុយក្លេអ៊ែរ​

យ៉ាង​ណា​ក្ដី ក្រសួង​​ពាណិជ្ជកម្ម​ចិន បាន​​​បញ្ជាក់​ឲ្យ​ដឹង​ថា​នឹង​នាំ​ចូល​ទំនិញ​​ពី​​កូរ៉េ​ខាង​ជើង​វិញ​​ដរាប​ណា​​​​​ចំណូល​​​ពី​ការ​​លក់​ទំនិញ​កូរ៉េ​​​ខាង​ជើង​មិន​ពាក់​ព័ន្ធ​និង​​កម្មវិធី​​សាក​ល្បង​​​នុយក្លេអ៊ែរ​ឬ​​ការ​តេស្ត​គ្រាប់​មីស៊ីល។
​​​
គួរ​បញ្ជាក់​ថា ប្រទេស​ចិន​ទទួល​​​​ទិញ​​​​​​​​​​​​ចូល​ទំនិញ​ប្រហែល​​២​ភាគ​៣​របស់​​កូរ៉េ​ខាង​ជើង​ ដែល​​ធ្វើ​ឲ្យ​​​​​ក្រុង​ប៉េកាំង​ជា​​​​​​ផ្នែក​សំខាន់​មួយ​​សម្រាប់​ទណ្ឌកម្ម​​​​​​ពាណិជ្ជកម្ម​​​​​​សម្រេច​ជា​ឯកច្ឆន្ទ​​ដោយ​​ ​​​​ក្រុម​ប្រឹក្សា​សន្តិសុខ​ UN​កាល​ពី​ដើម​​ខែ​មីនា​កន្លង​ទៅ ​​​​​សម្រាប់​​​ជា​ការ​ឆ្លើយ​តប​​នឹង​​​​ភាព​គឃ្លើន​របស់​ក្រុង​ព្យុងយ៉ាង ​ដែល​​ហ៊ាន​សាកល្បង​​​បាញ់​អាវុធ​នុយក្លេអ៊ែរ ​និង​​រ៉ុកកែត​បន្ត​បន្ទាប់៕

 

ចិន​​​​ដាក់​ទណ្ឌកម្ម​​​​ពាណិជ្ជកម្ម​​ប្រឆាំង​កូរ៉េ​ខាង​ជើង​​​លើ​បញ្ហា​តេស្ត​នុយក្លេអ៊ែរ​
ចិន​​​​ដាក់​ទណ្ឌកម្ម​​​​ពាណិជ្ជកម្ម​​ប្រឆាំង​កូរ៉េ​ខាង​ជើង​​​លើ​បញ្ហា​តេស្ត​នុយក្លេអ៊ែរ​
 

ចុចអាន៖  ​អង្គការ​សហប្រជាជាតិ ​​​ព្រម​ដាក់​ទណ្ឌកម្ម​​ធ្ងន់ធ្ងរ​បំផុត​លើ​កូរ៉េ​ខាង​ជើង​ ២០​ឆ្នាំ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, AP​​
​​​​​​​​​​​​​​