ក្រពា​យក្ស​​​​ដ៏​ធំ​សម្បើម​​ ត្រូវ​ប្រមាញ់​បាន​ក្រោយ​ចាប់​គោស៊ី​​​

​ក្រុម​អ្នក​ប្រមាញ់​​​បាន​​​​​នាំ​គ្នា​ព័ទ្ធ​ចាប់​​​ក្រពា​​​ដ៏​ធំ​មួយ​ក្បាល​ប្រវែង ៤,៥ម៉ែត្រ​​ ​​បន្ទាប់​ពី​ក្រពា​នេះ​​ចាប់​​អូស​​សត្វ​គោ​​ចិញ្ចឹម​ពួកគេ​យក​ទៅ​ហែក​ស៊ី។

 

ក្រពា​យក្ស​​​​ដ៏​ធំ​សម្បើម​​ ត្រូវ​ប្រមាញ់​បាន​ក្រោយ​ចាប់​គោស៊ី​​​

ក្រពា​យក្ស​​ទម្ងន់​ ៣៦៣​គីឡូក្រាម​​នេះ​ ត្រូវ​​​គេ​​បាញ់​សម្លាប់​​នៅ​ទីក្រុង Okeechobee ​រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋអាមេរិក ​កាល​ពី​ថ្ងៃ​សៅរ៍​​កន្លង​ទៅ​។ ​ម្ចាស់​​​កសិដ្ឋាន Outwest Farm ​​លោក​ Lee Lightsey ​រួម​​នឹង​​​​អ្នក​ជំនាញ​ប្រមាញ់​​​ម្នាក់​​ទៀត បាន​​ឃើញ​​សត្វ​​​​​ស៊ីសាច់​ជា​អាហារ​​នេះ​​​ក្នុង​ស្រះ​​នៅ​ថ្ងៃ​ទី ២មេសា​។

 

​​មុន​ឈាន​​ដល់​ការ​បាញ់​សម្លាប់​ ពួក​គេ​​បាន​ឃើញ​បំណែក​សាកសព​​សត្វ​គោ​​ក្នុង​ស្រះ​​​ ​ខណៈ​ពួក​គេ​ចេញ​ទៅ​​ក្រៅ រួច​​ក៏​សង្ស័យ​ថា​​មាន​​សត្វ​​​ក្នុង​ទឹក​​ណា​មួយ​​ចាប់​ស៊ី​ ហើយ​​​ក៏​​យក​​ឧបករ​ណ៍​​បាញ់​សត្វ​​​​​ដើរ​សំដៅ​ស្រះ​តែ​ម្ដង។​

 

​ដោយ​សារ​​តែ​មាន​​ប្រវែង​ខ្លួន​វែង ​និង​ទម្ងន់​ធ្ងន់​ ​ពួក​គេ​បាន​ប្រើ​​​ត្រាក់ទ័រ ​ទាញ​​ក្រពា​​បាញ់​​​ងាប់​នោះ​​ឡើង​គោក​​​​បាន​យ៉ាង​ស្រួល​។ ​បន្ថែម​លើ​នេះ ពួកគេ​​​គ្រោង​​​​ដាក់​តាំង​បង្ហាញ​​ស្នាដៃ​​​ប្រមាញ់​បាន​នេះ​ឲ្យ​មហាជន​មើល រួច​បរិច្ចាគ​​​សាច់​​ទៅ​​​ចែក​គ្នា​​ផងដែរ៕

 

ក្រពា​យក្ស​​​​ដ៏​ធំ​សម្បើម​​ ត្រូវ​ប្រមាញ់​បាន​ក្រោយ​ចាប់​គោស៊ី​​​

 

 

ក្រពា​យក្ស​​​​ដ៏​ធំ​សម្បើម​​ ត្រូវ​ប្រមាញ់​បាន​ក្រោយ​ចាប់​គោស៊ី​​​

 

 

ក្រពា​យក្ស​​​​ដ៏​ធំ​សម្បើម​​ ត្រូវ​ប្រមាញ់​បាន​ក្រោយ​ចាប់​គោស៊ី​​​

 

 

ចុចអាន៖ ក្មេង​ស្រី​អាយុ១០​ឆ្នាំ​ ​ប្រើ​ធ្នូ​ប្រមាញ់​ក្រពា​​ប្រវែង​ជិត​៤ម៉ែត្រ​

ចុចអាន៖ ឆាក​ប្រយុទ្ធ​ស៊ីសាច់​ហុត​ឈាម ក្រពាបរាជ័យ​ក្រោម​ដង្កៀប​ក្ដាម

ចុចអាន៖ កម្រង​ឈុត​ឆាក​ប្រយុទ្ធ​ស៊ីសាច់​ហុត​ឈាម ក្នុង​ពិភព​សត្វព្រៃ

​​

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily mail
​​​​​​​

​​​