Zayn Malik និង​មិត្ត​ស្រី Gigi Hadid ឱប​គ្នា​យ៉ាង​ស្អិត​​ថត​ឲ្យ​ទស្សនាវដ្ដី

បន្ទាប់​ពី​លេច​មុខ​លើ​បទ “Pillowtalk” ជាមួយ​គ្នា​ គូ​ស្នេហ៍​កំពុង​ល្បី​តារា​ចម្រៀង Zayn Malik និង​តារា​ម៉ូដែល​ Gigi Hadid បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ម្ដង​ទៀត កំឡុង​ពេល​ថត​​លេខ​ថ្មី​ខែ​ឧសភា​​​ឲ្យ​ទស្សនាវដ្ដី​អាមេរិក Vogue។

 

Zayn Malik និង​មិត្ត​ស្រី Gigi Hadid ឱប​គ្នា​យ៉ាង​ស្អិត​​ថត​ឲ្យ​ទស្សនាវដ្ដី

 

ការ​ថត​នេះ​​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង Naples ប្រទេស​អ៊ីតាលី​ ដោយ​មាន​អ្នក​ថត​រូប​អាជីព​លោក Mario Testino ជាអ្នក​​ថត​និង​រៀប​ប្លង់។ មើល​តាម​រូប​១​សន្លឹក​ក​​ Zayn វ័យ​២៣​ឆ្នាំ បាន​ស្លៀក​សំលៀកបំពាក់​បែប​ Classic អាវ​ធំ​ក្រវាត់​ក​​​ ស្រប​ពេល​​ Gigi វ័យ​២០​ឆ្នាំ​​បាន​ស្លៀក​រ៉ូប​ក្រឡា​​ដែល​មាន​តម្លៃ​២១៩៦​ដុល្លារ ​អម​ដោយ​ស្បែក​ជើង​កែង​ពណ៌​ស​ និង​បន្លិច​ទេសភាព​ទីក្រុង​នៅ​ខាងក្រោយ។

 

នៅ​មាន​រូប​២ សន្លឹក​ទៀត​ដែល Vogue​បាន​បញ្ចេញ​បង្ហាញ​ពី​សកម្មភាព​ស្និទ្ធស្នាល​របស់​តារា​ទាំង​២ដូចជា​ ការ​ថត​នៅ​លើ​គ្រែ​និង​ម៉ូតូ។ Zayn Malik និងGigi Hadid បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​កាល​ពី​ខែ ធ្នូ ឆ្នាំ​មុន​ បន្ទាប់​ពី Zayn បាន​ប្រកាស​លើ​បណ្ដាញ Instagram ​​ របស់​ខ្លួន​ដោយ​ឱប​កៀកកើយ​ជាមួយ Gigi៕

 

Zayn Malik និង​មិត្ត​ស្រី Gigi Hadid ឱប​គ្នា​យ៉ាង​ស្អិត​​ថត​ឲ្យ​ទស្សនាវដ្ដី

 

Zayn Malik និង​មិត្ត​ស្រី Gigi Hadid ឱប​គ្នា​យ៉ាង​ស្អិត​​ថត​ឲ្យ​ទស្សនាវដ្ដី

 

ចុចអាន៖Zayn Malik រក​​ស្នេហា​ថ្មី​បាន​ហើយ ក្រោយ​បែក​ពី​គូ​ដណ្ដឹង​ជា​ច្រើន​ខែ

 

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ news