ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្តៅស្លឹកត្រចៀក ចំពោះ​សម្តី​តារា​កំប្លែង​នាយ​គ្រឿន​ (វីដេអូ)

​រាជធានី​ភ្នំពេញ : មន្ត្រី​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៅ​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ បានចេញ​សេចក្ដីបំភ្លឺ ជុំវិញ​អត្ថបទ​មួយ ដែលមាន​ចំណងជើង​ថា «​នាយ​គ្រឿន ៖ ក្រសួង​វប្បធម៌​គួរ​ចុះមក​ផ្ទាល់ ជាជាង​ការរិះគន់​»​។​

 

​បើតាម​លិខិត​បំភ្លឺ​របស់​ក្រសួង​វប្បធម៌ ការលើកឡើង​របស់​តារា​កំប្លែង​នាយ​គ្រឿន​នេះ ធ្វើឡើង​មិន​សម​ហេតុផល និង​ផ្ទុយទៅនឹង អនុក្រឹត្យ ស្ដីពី​ការគ្រប់គ្រង ត្រួត​ពិ​និ​ត្រ​សិល្ប​ភាពយន្ត វីដេអូ ត្រង់​មាត្រា​១៣  និង​សារា​ចរណ៍​របស់​របស់​ក្រសួង​ដែល​ចែងថា ៖ មុននឹង​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​តាម​គ្រប់​មធ្យោបាយ ក្រុមហ៊ុន​ផលិតកម្ម​ទាំងអស់ ទាំង​ក្នុងស្រុក និង​បរទេស ដែលមាន​បំណង​ផលិត​ស្នាដៃ​ភាពយន្ត និង​ស្នាដៃ​វីដេអូ ត្រូវយក​អត្ថបទ​និពន្ធ រឿង​ពិស្តារ ជា​អក្សរសិល្ប៍​ជា​ភាសាជាតិ មានការ​សន្ទនា ទំនុកច្រៀង ឬ​អត្ថបទ​សង្ខេប​ឯកសារ​ទៅ​ដាក់ជូន​ក្រសួង​វប្បធម៌​និង វិចិត្រសិល្បៈ​ពិនិត្យ​និង​យល់ព្រម​ជាមុនសិន ដើម្បី​ផ្តល់​លិខិតអនុញ្ញាត​ឲ្យ​ផលិត​ក្នុង​រយៈពេល​១៥​ថ្ងៃ​យ៉ាងយូរ បន្ទាប់ពី​ការដាក់​ពាក្យសុំ​។​

 

​រីឯ​សារាចរ​ណែនាំ​របស់​ក្រសួង​និយាយថា ៖. …​ក្រោយ ផលិត​ចប់​ជា​ស្ថា​រពរ​ហើយ ម្ចាស់​ផលិតកម្ម​ត្រូវយក​ផលិតផល​សម្រេច​ខ្សែភាពយន្ត​ឬ វីដេអូ​ទាំងនោះ​ទៅសុំ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដើម្បី​ពិនិត្យ ខ្លឹមសារ​រូបភាព សម្លេង​និង​ផ្តល់​ទិដ្ឋាការ​ជូន​។​

 

​ព័ត៌មាន លម្អិត​សូម​អាន​សេចក្តីបំភ្លឺ​របស់​ក្រសួង​វប្បធម៌​ទាំងស្រុង ៖

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្តៅស្លឹកត្រចៀក ចំពោះ​សម្តី​តារា​កំប្លែង​នាយ​គ្រឿន​ (វីដេអូ)ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្តៅស្លឹកត្រចៀក ចំពោះ​សម្តី​តារា​កំប្លែង​នាយ​គ្រឿន​ (វីដេអូ)

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្តៅស្លឹកត្រចៀក ចំពោះ​សម្តី​តារា​កំប្លែង​នាយ​គ្រឿន​ (វីដេអូ)