រថយន្ត​ថ្មី​ទំនើប​ចេញ​ដើម​ឆ្នាំ ២០១៦

នៅ​ដើម​ឆ្នាំ ២០១៦ នេះ រថយន្ត​ថ្មី​ទំនើប​ជា​ច្រើន​ម៉ូដែល​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ចំនួន​នាំ​ចូល ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​អ្នក​ប្រើប្រាស់​ក្នុង​ឱកាស​ឆ្នាំ​ថ្មី។

 

Toyota, Ford និង Porsche បាន​សម្ញែង​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន​ ដែល​បាន​នាំ​មក​​ជាមួយ​ការ​រចនា​រូបរាង​​ជាមួយ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​កាន់​តែ​ទំនើប ដើម្បី​នាំ​ផាសុកភាព​និង​សុវត្ថិភាព​សម្រាប់​ការ​ធ្វើ​ដំណើរ។

 

Fortuner 2016

 

រថយន្ត​ថ្មី​ទំនើប​ចេញ​ដើម​ឆ្នាំ ២០១៦

 

ប៉ុន្មាន​ថ្ងៃ​មុន​នេះ Toyota បាន​បង្ហាញ​រូបរាង​ថ្មី​រថយន្ត Fortuner ដែល​មាន​ការ​ផ្លាស់ប្ដូរ​ទម្រង់​រូបរាង​ស្ទើង​ទាំង​ស្រុង​ពី​ស៊េរី​មុន។ Fortuner ជំនាន់​ថ្មី​អភិវឌ្ឍ​ឡើង​ស្តែង​ពី​ឧត្ដមភាព​ដោយ​ផ្តោត​ទៅ​លើ​ភាព​ប្រណិត​ និង​ភាព​ទំនើប​សម្រាប់​ការ​ធ្វើ​ដំណើរ។

 

Fortuner 2016 មាន​ច្រើន​ពណ៌​តម្លៃ​ប្រហែល ៦០ ៩០០ ដុល្លារ។

 

Porsche 911 carerra

 

រថយន្ត​ថ្មី​ទំនើប​ចេញ​ដើម​ឆ្នាំ ២០១៦

 

ក្រុមហ៊ុន ​ព្រីស៊ីហ្សិនខាស៍ ខេមបូឌា លីមីតធីត ដែល​ជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​រថយន្ត Porsche ផ្លូវ​ការ​ប្រចាំ​ប្រទេស​កម្ពុជា បាន​បង្ហាញ​រថយន្ត​ស្ព័រ​ទំនើប​ថ្មី Porsche 911 Carrera។ Porsche 911 Carerra ជា​រថយន្ត​ជំនាន់​ដំបូង ដែល​ត្រូវ​បាន​នាំ​មក​បង្ហាញ​ដល់​អ្នកប្រើប្រាស់​កម្ពុជា។

 

Porsche 911 carerra តម្លៃ​ចាប់​ពី ២៣៩ ០០០ ដុល្លារ

 

Ford Everest

 

រថយន្ត​ថ្មី​ទំនើប​ចេញ​ដើម​ឆ្នាំ ២០១៦

 

កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន Ford ក៏​បាន​បញ្ចេញ​រថយន្ត Ford Everest ជំនាន់​ថ្មី។ Ford Everest ស៊េរី​ថ្មី​ឆ្នាំ ២០១៦ ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថាជា​គូប្រកួត​ប្រជែង​ថ្មី​ជាមួយ​នឹង​រថយន្ត SUV ដទៃ​ទៀត​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​រថយន្ត​នេះ​ជា​រថយន្ត​ដែល​មាន​គុណភាព និង​សមត្ថភាព​ខ្ពស់​សម្រាប់​ការ​បើកបរ​នៅ​គ្រប់​ស្ថានភាព​ផ្លូវ។

 

Ford Everest 2016 តម្លៃ​​ប្រហែល ៧៤ ០០០ ដល្លារ

 

ចុច​អាន៖ ហាង​ឆេង​រថយន្ត​ថ្មីៗ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា