សហរដ្ឋអាមេរិក​កំពុង​ព្រួយបារម្ភ​ពី​កាំភ្លើង​ខ្លី​ រូបរាង​ដូច​ទូរសព្ទ​ iPhone

កាល​ពី​ថ្មីៗ​នេះ​សមាជិក​សភា​សហរដ្ឋអាមេរិក​លោក​  Charles Schumer ​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​កាំភ្លើង​ខ្លី​ រូបរាង​ដូច​ទូរសព្ទ​ iPhone ដោយ​លើក​ឡើង​ថា​វា​​ជា គ្រោះ​មហន្តរាយ​មួយ​​ដែល​កំពុង​រង់ចាំ​ឲ្យ​កើត​មាន​ឡើង។

 

សហរដ្ឋអាមេរិក​កំពុង​ព្រួយបារម្ភ​ពី​កាំភ្លើង​ខ្លី​ រូបរាង​ដូច​ទូរសព្ទ​ iPhone
​​​​​​​​​​​​​

លោក​ Charles បាន​​ឲ្យ​​ក្រសួង​យុត្តិធម៌​ រួម​ទាំង​​ក្រុមប្រឹក្សា​​អាវុធ​ជាតិ​ផ្ទុះ ត្រួត​ពិនិត្យ​មើល​លើ​កាំភ្លើង​ iPhone នោះ​ ហើយ​បើ​អាច​គឺ​ធ្វើ​ការ​ហាមឃាត់​កាំភ្លើង​នោះ​ មុននឹង​ការ​​ចរាចរ​លក់​លើ​ទីផ្សារ​តែ​ម្ដង។ លោក​បាន​បញ្ជាក់​ដែរ​ថា​កាំភ្លើង​មាន​រូបរាង​ដូច​របស់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ អាច​បង្ហាញ​ពី​ការ​រំលោភ​បំពាន​នៃ​ច្បាប់​ ហេតុ​នេះ​ទើប​លោក​សូម​ឲ្យ​ក្រសួង​ដែល​ពាក់​ព័ន្ធ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ។​​

 

សហរដ្ឋអាមេរិក​កំពុង​ព្រួយបារម្ភ​ពី​កាំភ្លើង​ខ្លី​ រូបរាង​ដូច​ទូរសព្ទ​ iPhone

 

គួរ​រំលឹក​ថា​កាំភ្លើង​ខ្លី​រូបរាង​ដូច​ទូរសព្ទ​ គឺ​ផលិត​ដោយ​ក្រុមហ៊ុន​​ឈ្មោះ​ Ideal Conceal ដែល​វា​មាន​តម្លៃ​ ៣៩៥​ដុល្លារ ហើយ​គ្រោង​នឹង​ចេញ​លក់​​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ​នេះ៕

​​​
ចុច​អាន៖ iPhone SE ​បរាជ័យ​ខ្លាំង​នៅ​​អំឡុង​សប្ដាហ៍​ដំបូង​ដែល​ចេញ​លក់

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CBS Boston​​​