ភ្លើង​កំពុងឆេះ​ផ្ទះ​​ជាន់​ទី១ ក្បែរ​​ផ្សារ​​សំណង់​​​​១២​

រាជ​ធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ខណៈពេល​នេះ ​កំពុង​មាន​ករណី​អគ្គិភ័យ​ឆេះ​​ផ្ទះល្វែង​ជាន់​​ទី​​១ ស្ថិត​នៅ​ខាងជើង​ផ្សារ​សំណង់​១២ ផ្ទះ​លេខ​៧ ផ្លូវ​លេខ​២៦៥ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

ដោយ​ជំហាន​ដំបូង គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នោះ​ទេ ហើយ​គេ​ឃើញ​​រថយន្ត​ពន្លត់​អគ្គិភ័យ​មួយ​គ្រឿងចុះ​មក​អន្តរាគមន៍ ។ ​ក្នុង​ហេតុ​ការណ៍​​ខាងលើ​នេះដែរ​ បាន​បង្ក​ឱ្យ​​​កកស្ទះ​ចរាចរណ៍​​យ៉ាង​ខ្លាំង ខណៈ​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ និងនាំគ្នា​ជួយ​ពន្លត់នោះ​ ។