បាញ់ម្ចាស់ផ្ទះស្លាប់​ យកលុយ២​លានរៀលគេចខ្លួនបាត់

ខេត្តក្រចេះ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា បុរស​ម្ចាស់ផ្ទះ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​២​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​មួយ​ដើម និង​កាំបិត​ផ្គាក់ បាញ់​និង​កាប់ រួច​ប្រមូល​យក​លុយ​២​លាន​រៀល​គេចខ្លួន​បាត់ ។

ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ មេ​សា ២០១៦ នៅ​ចំណុច​អូរ​តា​ញាណ ស្ថិត​ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ សឿ​ន រ៉ា អាយុ​៣៣​ឆាំ្ន រស់នៅ​ចំណុច​កើតហេតុ​ខាងលើ ។

តាម​ការ​សន្និដ្ឋាន​បឋម​របស់​សមត្ថកិច្ច​ករណី​នេះ​សង្ស័យ​រឿង​គំនុំ​ច្រើន​ជាង​ករណី​ប្លន់ ៕