អ៊ុ ចំរើន ប៉ះជើងខ្លំាង Super Chhai នៃអធិរាជស៊ីម៉ងត៍អូដ្ឋ សង្វៀនTIFFY ARENA នៅល្ងាចថ្ងៃសៅរិ៍

ភ្នំពេញ៖ ការប្រកួតជើងឯក អធិរាជស៊ីម៉ងត៍អូដ្ឋ វគ្គ៣ទម្ងន់៦៧គីឡូក្រាម នៅលើសង្វៀន TIFFY ARENA នៅល្ងាចថ្ងៃសៅរិ៍ ទី៩ ខែមេសា ឆ្នាំ២០១៦នេះ សម្រាប់ការប្រកួត ក្នុងពូលB អ្នកប្រដាល់ អ៊ុ ចំរើន ក្លិបតាឡីដំរីមានរិទ្ធប៉ះ អ្នកប្រដាល់ថៃ Super Chhai រីឯអ្នកប្រដាល់ ធា នុរាជ ក្លិបពោធិជ័យ កីឡាជួបជាមួយ អ្នកប្រដាល់ កន ចន្ថា ក្លិបកងពល ធំអន្តរាគមន៍លេខ២។

អ៊ុ ចំរើន ជាអ្នកប្រដាល់មួយរូប ដែលខ្លាំងគួរសមដែរ ទាំងស្នៀតប្រដាល់ ទាំងកម្លាំងកាយសម្បទា ហើយក៏ជា អ្នកប្រដាល់ម្នាក់ ដែលធ្លាប់វាយជាមួយ អ្នកប្រដាល់ថៃ ច្រើននាក់មកហើយ កាលពីកន្លងមក លទ្ធផលក្នុងការ ជួបប្រកួត៦លើក ជាមួយថៃនោះ គេវាយឈ្នះ៣លើក ចាញ់៣លើក។

អ្នកប្រដាល់ថៃ Super Chhai ដែលមានកំណត់ត្រា ប្រកួតចំនួន៧៥លើក ឈ្នះ៦០លើក ចាញ់១០លើក ស្មើ០៥លើក និងធ្លាប់ផ្ដួលគូ ប្រកួតឲ្យសន្លប់ បាន១៥លើក នឹងត្រូវជួបប្រកួតជាមួយ មានប្រវត្តិប្រកួត ៨៥លើក ឈ្នះ៧០លើក ចាញ់១២លើក ស្មើ០៣លើក និងធ្លាប់ផ្ដួលគូប្រកួត ឲ្យសន្លប់បាន៣១លើក។

Super Chhai នេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរ ច្រើនលើក ហើយកន្លងមក ដោយជួបជាមួយ ជើងខ្លាំងរបស់កម្ពុជា ដូចជាវាយស្មើ ជាមួយរឿង សោភ័ណ្ឌ, ឈ្នះរិទ្ធ អារុណ ,ចាញ់ មឿន សុខហ៊ុច, ឈ្នះ ឯម ខ្លឹមខ្មៅ ,ឈ្នះ ពេជ្រ សីហា និងស្មើជាមួយ ធី តុងហ៊ី។
ចំណែកអ្នកប្រដាល់ ធា នុរាជ ក្លិបពោធិជ័យកីឡា ត្រូវជួបជាមួយ អ្នកប្រដាល់កន ចន្ថា ក្លិបកងពលធំអន្តរាគមន៍ លេខ២។ ពីរនាក់នេះ កន្លងមកមិន ធ្លាប់ជួបគ្នាទេ។ អ្នកប្រដាល់ ធា នុរាជ មានអាយុ២៦ឆ្នាំ កម្ពស់១,៦៨ម៉ែត្រ ហើយមានប្រវត្តិ ប្រកួត៩៥លើក ឈ្នះ៧៥លើក ចាញ់១៥លើក ស្មើ ៥លើក និងធ្លាប់ផ្ដួលគូប្រកួត ឲ្យសន្លប់បាន១៦លើក។

ចំពោះអ្នកប្រដាល់ កន ចន្ថា វិញ គេជាអ្នកប្រដាល់ ជើងចាស់ មានអាយុ២៥ឆ្នាំ កម្ពស់១,៧០ម៉ែត្រ។ គេមានប្រវត្តិ ប្រកួត១០២លើក ឈ្នះ៨៦លើក ចាញ់១៣លើក ស្មើ០៣លើក និងផ្ដួលគូប្រកួតឲ្យ សន្លប់បាន៣០លើក ដូច្នេះគេមិនអន់ជាង ធា នុរាជ នោះឡើយ។ ទោះជាយ៉ាងណា ធា នុរាជ ប្រហែលជាមិនឈ្នះ កន ចន្ថា នោះទេ ព្រោះថា ចន្ថា មាន កណ្ដាប់ដៃ និងជង្គង់ច្បាស់ជាង នុរាជ៕

អ៊ុ ចំរើន ប៉ះជើងខ្លំាង Super Chhai នៃអធិរាជស៊ីម៉ងត៍អូដ្ឋ សង្វៀនTIFFY ARENA នៅល្ងាចថ្ងៃសៅរិ៍