Real ប្រកាសតម្លៃលក់ Ronaldo ម្នាក់ទៀតហើយ

ក្លឹប Real Madrid បានកំណត់តម្លៃលក់ខ្សែបម្រើប្រយុទ្ធឆ្នើម Cristiano Ronaldo ម្នាក់ទៀតហើយ បន្ទាប់ពីប្រកាសលក់ James Rodriguez កាលពីថ្ងៃច័ន្ទ។

Real ប្រកាសតម្លៃលក់ Ronaldo ម្នាក់ទៀតហើយ

 

បើតាម Sky Sports បានឲ្យដឹងថា Ronaldo ដែលនៅជាប់កុងត្រាជាមួយ Real ដល់ឆ្នាំ២០១៨ ត្រូវបានក្លឹបស្ដេចសកំណត់តម្លៃដាក់លក់លើទីផ្សារហើយ ក្នុងតម្លៃ៦០លានអឺរ៉ូ (៦៨,២៤លានដុល្លារ) ដូច្នេះសម្រាប់ក្លឹបណា ដែលចាប់អារម្មណ៍ Super Star ជម្រើសជាតិព័រទុយហ្គាល់នៅរដូវក្ដៅនេះ អាចចរចាបាន។

CR7 លេងឲ្យ Real Madrid សរុបបាន ៣៣៩ប្រកួត ស៊ុតបាន ៣៥៥គ្រាប់។ ទោះស៊ុតច្រើនគ្រាប់មែន ប៉ុន្តែកីឡាករវ័យ៣១ឆ្នាំរូបនេះ ឈ្នះពាន La Liga តែម្ដង និង UEFA Champions League តែម្ដងប៉ុណ្ណោះ រយៈពេលពេល៧រដូវកាលនៅ Real ហើយបើប្រៀបជាមួយ Lionel Messi គឺចាញ់តារាឆ្នើមក្រុម Barcelona ឆ្ងាយណាស់ ដោយ Messi ឈ្នះ La Liga ៤ដង និង UEFA Champions League ២ដង រយៈពេល៧រដូវកាលចុងក្រោយដូចគ្នា។

Real ប្រកាសតម្លៃលក់ Ronaldo ម្នាក់ទៀតហើយ

Manchester United គឺជាក្លឹបដែលចង់បានតារាឆ្នើមរូបនេះ ត្រឡប់ទៅទឹកដី Old Trafford វិញ ខណៈដែល PSG របស់បារាំង ក៏កំពុងចង់បាន Ronaldo ខ្លាំង ដើម្បីទៅជំនួស Zlatan Ibrahimovic នៅរដូវកាលក្រោយផងដែរ៕

ប្រភព៖ សប្បាយ