លោក Andy Lau មិនចង់និយាយរឿងប្រពន្ធ មានផ្ទៃពោះកូនទី២

តៃវ៉ាន់៖ មួយរយៈនេះនាង Carol Chu ប្រពន្ធ Andy Lau ត្រូវបានទទួលចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីអ្នកគាំទ្រ ពេលបង្ហាញខ្លួន ព្រោះគ្រប់គ្នា សង្ស័យថា នាងកំពុងមានផ្ទៃពោះ ប៉ុន្តែស្វាមី តារាសម្តែងដ៏ល្បីល្បាញ Andy Lau ហាក់មិនចង់និយាយ ពីរឿងនេះឡើយ ។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៦នេះថា តារាសម្តែងវ័យ ៥៤ឆ្នាំ លោក Andy Lau បានបដិសេធ មិនឆ្លើយជាមួយ ក្រុមអ្នកសារព័ត៌មាន ពេលសួរដល់រឿងប្រពន្ធ កំពុងពពោះកូនទី២ បន្ទាប់ពីកូនស្រីទី១ Hanna មានអាយុ៤ឆ្នាំ ។

នាង Carol Chu កំពុងពពោះកូនទី២ នៅអាយុ៥០ឆ្នាំ ហើយត្រូវគេដឹងថា កូនក្នុងផ្ទៃរបស់នាង ទើបតែមានអាយុ៤ ខែប៉ុណ្ណោះ ប៉ុន្តែស្វាមី តារាសម្តែង ជើងចាស់ បាននិយាយថា “ ខ្ញុំសុំមិនឆ្លើយឆ្លង និងពាក្យចចាមអារ៉ាម នេះទេ អរគុណដែលបារម្ភ ហើយបើវាជាការពិត សូមអ្នកទាំងអស់គ្នា តាមដានគេហទំព័រ របស់ខ្ញុំ បើមានដំណឹងល្អអ្វី ខ្ញុំនឹងបង្ហោះនៅក្នុងនោះ” ។

មានប្រិយមិត្ត ជាច្រើនទាយថា Carol កំពុងពពោះ កូនប្រុស ពេលឃើញទម្រង់ពោះ របស់ Carol  ហើយ Andy បានតបថា “ ជារឿងល្អណាស់ បើបានកូនប្រុសមែន ហើយបើខ្ញុំ បានកូនទី២ មែននោះ អ្នកទាំងអស់គ្នាត្រូវអបអរខ្ញុំ” ៕

លោក Andy Lau មិនចង់និយាយរឿងប្រពន្ធ មានផ្ទៃពោះកូនទី២

លោក Andy Lau មិនចង់និយាយរឿងប្រពន្ធ មានផ្ទៃពោះកូនទី២

លោក Andy Lau មិនចង់និយាយរឿងប្រពន្ធ មានផ្ទៃពោះកូនទី២