អាន គុណកូឡា អួតថា ទទួលបានជោគជ័យខ្លាំងនៅកូរ៉េ

ភ្នំពេញៈ តារាចម្រៀង ដែលមានប្រជុយស្នេហ៍ ត្រង់បបូរមាត់ លោក អាន គុណកូឡា ថ្មីៗនេះ បានរំលេចសារ បង្ហាញដល់មហាជនថា ខ្លួនទទួលបានជោគជ័យខ្លាំង នៅលើទឹកដីប្រទេសកូរ៉េ ដោយមានពលករ -ពលការិនី ជាច្រើនពាន់នាក់ អញ្ជើញចូលរួមគាំទ្រ និងលើកទឹកចិត្តលោក ក៏ដូចជា តារាផ្សេងទៀត ។

តារាសម្តែង និងចម្រៀង៣ដួងគឺ លោក អាន គុណកូឡា ,កញ្ញា ដួង ម៉ានិច ,កញ្ញា ប៉ែន ស្រីពេជ្រ បានដឹកដៃគ្នា ចេញទៅច្រៀងរាំ នៅលើទឹកដីប្រទេសកូរ៉េ នៅក្នុងកម្មវិធី មជ្ឈមណ្ឌល ព្រះពុទ្ធសាសនាខ្មែរ បានរៀបចំកម្មវិធីជួបជុំគ្នា ជាគ្រួសារខ្មែរ នៅសាធារណរដ្ឋកូរ៉េ ព្រឹត្តិការណ៍ប្រគំតន្រ្តីនេះ ធ្វើឡើងក្នុងគោលបំណង ផ្ដោតសំខាន់ ដើម្បីអបអរសាទរ នាឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។

តារាចម្រៀងរបស់ផលិតកម្មសាន់ដេ លោក អាន គុណកូឡា បានរំលេចសារ ក៏ដូចជា រូបថតជាច្រើន បង្ហាញពីភាពជោគជ័យ របស់លោក រួមជាមួយតារាស្រី ២ដួង ទៀតថា « ថ្ងែនេះខ្ញុំពិតជា សប្បាយចិត្តណាស់ ដែលពលករ -ពលការិនី នៅកូរ៉េរាប់ពាន់នាក់ បានមកចូលរួម យ៉ាងច្រើនកុះករ ក្នុងពិធីអបអរសាទរ បុណ្យចូលឆ្នាំខ្មែរ អរគុណ សំរាប់ការគាំទ្រណា» ៕

អាន គុណកូឡា អួតថា ទទួលបានជោគជ័យខ្លាំងនៅកូរ៉េ

អាន គុណកូឡា អួតថា ទទួលបានជោគជ័យខ្លាំងនៅកូរ៉េ

អាន គុណកូឡា អួតថា ទទួលបានជោគជ័យខ្លាំងនៅកូរ៉េ

អាន គុណកូឡា អួតថា ទទួលបានជោគជ័យខ្លាំងនៅកូរ៉េ