តើ​កូន​ក្មេង​មិនទាន់ ​បាន​មួយ​ខួប​គួរតែ ​ញ៉ាំ​ទឹក​ច្រើន​ឬ​?

ការញ៉ាំទឹកច្រើន ពិតជាល្អណាស់ សម្រាប់សុខភាព មនុស្សគ្រប់រូប ព្រោះវាអាចការពារ អ្នកពីជំងឺផ្សេងៗបាន ប៉ុន្តែតើកូនក្មេង ដែលមិនទាន់បាន មួយខួបពិតជាត្រូវការ ញ៉ាំទឹកច្រើនដូចអ្នកឬទេ?

ទារក ឬកូនក្មេងដែល មិនទាន់បានមួយខួប គឺមានពោះវៀន និងក្រពះខ្សោយ ជាងមនុស្សពេញវ័យ ម្យ៉ាងទៀតក្រលៀន ក៏មិនទាន់ លូតលាស់ បានល្អដែរ លុះដល់បានមួយខួប ទើបលូតលាស់ គ្រប់ដូចមនុស្សពេញវ័យវិញ។

ដូចនេះប្រសិនជាកូនញ៉ាំទឹកច្រើន វានឹងអាចផ្ទុកជាតិ ទឹកជាច្រើន ក្នុងរាងកាយរបស់គេ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់គ្រប់ផ្នែកនៃរាងកាយ ជាពិសេសគឺ អាចប៉ះពាល់ដល់ខួរក្បាល តែម្តង ជាហេតុដែលអាចធ្វើឲ្យ កូនអាចមានអាការៈក្អួត ឬវិលមុខជាដើម បើធ្ងន់ធ្ងរអាច សន្លប់ទៀតផង។ ដូចនេះក្រៅពីបំបៅ ទឹកដោះគោដល់កូន អ្នកមិនត្រូវឲ្យគេ បៅទឹកច្រើនឡើយ ប្រសិនជាគេនោមធម្មតា ដោយមិនច្រើនពេក និងមិនតិចពេក ព្រោះនៅក្នុងទឹកដោះ អ្នកមានសារធាតុទឹក រហូតដល់ទៅ ៩០ដល់៩៥% ទៅហើយ រីឯនៅក្នុងម្សៅទឹកដោះគោ វិញមានរហូតដល់៨៦% ដូចនេះកូនអាចមាន សារធាតុទឹកគ្រប់គ្រាន់ ក្នុងរាងកាយរបស់គេ រួចទៅហើយ៕

តើ​កូន​ក្មេង​មិនទាន់ ​បាន​មួយ​ខួប​គួរតែ ​ញ៉ាំ​ទឹក​ច្រើន​ឬ​?

ប្រភព៖http://health.com.kh/

  • តើ​កូន​ក្មេង​មិនទាន់ ​បាន​មួយ​ខួប​គួរតែ ​ញ៉ាំ​ទឹក​ច្រើន​ឬ​?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:កំសាន្ត
Tags: