ក្តី​ប្រាថ្នា ទាំង ៤ របស់​ភរិយា ក្រោយ​រៀបការ​រួច​

១. ភាពស្មោះត្រង់ ទំនាក់ទំនង និងការបើកចិត្ត ឲ្យទូលាយ
ទំនាក់ទំនង គឺជាកត្តាចាំបាច់បំផុត ក្នុងជីវិតអាពាហ៍ពិពាហ៍ ដើម្បីបន្តដំណើរ និងអាចរស់រានមានជីវិតតទៅទៀត។ ដូច្នេះ អ្នកគួរតែឈប់ មើលបាល់ទាត់ ហើយទុកទូរស័ព្ទចុះ ដើម្បីជួយធ្វើការងារ របស់ប្រពន្ធខ្លះហើយ។

យ៉ាងណាមិញ អ្នកត្រូវមានភាពស្មោះត្រង់ គឺស្នេហ៍ស្មោះមួយនឹងមួយ។ ក្រៅពីនេះ អ្នកក៏មិនត្រូវលាក់លៀម ឬមានរឿងអាថ៌កំបាំងអ្វី ដែលមិនអាច ប្រាប់នាងបានដែរ។

២. ការពារភរិយា (ផ្លូវកាយ ផ្លូវចិត្ត និងហិរញ្ញវត្ថុ)
អ្នកគួរតែជាមនុស្សទីមួយ ដែលចាំជូតទឹកភ្នែក ឲ្យភរិយារបស់ខ្លួន មិនមែនជាដើមហេតុ ដែលធ្វើឲ្យនាងយំឡើយ។ អ្នកគួរយកចិត្តទុកដាក់ មើលថែរក្សា និងការពារសុវត្ថិភាព សមាជិកក្រុមគ្រួសារទាំងមូល។ មនុស្សស្រីទាមទារ ការថ្នាក់ថ្នម ការស្រឡាញ់ និងការព្រួយបារម្ភ។ ក្រៅពីផ្លូវកាយ និងផ្លូវចិត្ត បញ្ហាលុយកាក់ ក៏អ្នកគួរតែដោះស្រាយ ឲ្យបានល្អផងដែរ។

៣. ពេលវេលា
គ្មានអ្វីកក់ក្តៅ ជាងការឱបស្វាមីឡើយ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ គួរផ្តល់ពេលវេលា គ្រប់គ្រាន់ សម្រាប់ភរិយា មិនមែនឲ្យតែលុយ ហើយរត់ទៅ ឱបស្រីផ្សេង ឬស្រឡាញ់ការងារ ភ្លេចប្រពន្ធកូនឡើយ។ អ្នកត្រូវចាំថា កុំខំប្រឹងប្រែង រករបស់ខាងក្រៅ ដោយភ្លេចថែទាំ របស់ខាង ក្នុងផ្ទះឲ្យសោះ។

៤. បន្តការស្រឡាញ់ ជារៀងរហូត
ការងាររបស់អ្នក គឺដូចជាទូរទស្សន៍ ខ្សែកាប PPCTV អញ្ចឹង គឺថា ក្រោយពេលតបណ្តាញ រួចហើយ មិនមែនចប់ការងារទេ គឺត្រូវផ្តល់សេវាកម្ម ជាកញ្ចប់ ជារៀងរហូតតែម្តង មានន័យថា គ្មានថ្ងៃផុតកំណត់ឡើយ។ អ្នកត្រូវស្រឡាញ់ ថ្នាក់ថ្នម ស្មោះត្រង់ និងធ្វើឲ្យ ស្នេហារបស់អ្នក កាន់តែ ផ្អែមល្ហែមទៅៗ៕

ក្តី​ប្រាថ្នា ទាំង ៤ របស់​ភរិយា ក្រោយ​រៀបការ​រួច​

ប្រភព៖http://health.com.kh/