គ្រួសារ​​មួយ​​សង់​​ផ្នូរ​​ទំនើប​​​ចំនួន​​​២៦​ជាស្រេច​ ​ទុក​​ពេល​​​សមាជិក​ស្លាប់

​​​​គ្រួសារ​​មួយ​​​រស់​នៅ​ភាគ​​អាគ្នេយ៍​​ប្រទេស​ចិន ​​​បាន​រៀប​ចំ​​ផែន​​ការ​​ជា​មុន​​សម្រាប់​ថ្ងៃ​​លា​ចាក​លោក ដោយ​ពួក​គេ​​ចំណាយ​ប្រាក់​ជា​ច្រើន​​សង់​ផ្នូរ​​ប្រណិត​ៗ​​​ ​​នៅ​ទីកន្លែង​​​ល្អ​ៗ ​សម្រាប់​​បងប្អូន​​​​​​សាច់​ញាតិ​​។​
គ្រួសារ​​មួយ​​សង់​​ផ្នូរ​​ទំនើប​​​ចំនួន​​​២៦​ជាស្រេច​ ​ទុក​​ពេល​​​សមាជិក​ស្លាប់

ពួក​គេ​បាន​ទិញ​ដី​​​​​​មួយ​កន្លែង​ ​​​​និង​សង់​ផ្នូរ​​​ជាស្រេច​ សម្រាប់​កប់​​​​​សព​​សាច់​ញាតិ​​ទាំង ២៦​នាក់ ​ប៉ុន្តែ​​​​គិត​មក​ទល់​ពេល​នេះ​​​មាន​តែ​ ៣នាក់​​​ប៉ុណ្ណោះ​​​ក្នុង​ចំណោម​​ ២៦នាក់​ បាន​ទទួល​មរណភាព។ ​ការ​​សង់​ទុក​មុន​បែប​​នេះ ​ធ្វើ​​ឲ្យ​គ្រប់​គ្នា​​ភ្ញាក់​ផ្អើល​ ​និង​​​ប្លែក​​ចំពោះ​​មនុស្ស​ទូទៅ។

​​​​ក្នុង​ប្រទេស​ចិន​ ​​​​ទីធ្លា​​​​ផ្នូរ​​កប់​សព​​ ត្រូវ​បាន​គេ​រឹត​បន្តឹង​​យ៉ាង​ខ្លាំង​​ចំពោះ​​ប្រជាជន​​ធម្មតា​ ​និង​​ត្រូវ​​​តែ​​ជួល​​ដី​​​ក្នុង​​រយៈពេល​ណា​មួយ​ ​ហើយ​​ចុង​ក្រោយ​​នឹង​​ក្លាយ​​ជា​​របស់​រដ្ឋ​វិញ។ ​​ការ​រចនា​​សំណង់​ផ្នូរ​តូច​ធំ​ ​តិច​ ឬ​​ច្រើន​ ​ត្រូវ​គេ​​គិត​ថា​​បាន​បង្ហាញ​​ពី​ស្ថាន​ភាព​​​​​គ្រួសារ​សព​​​​ជា​មនុស្ស​ធម្មតា​ ​មាន​ទ្រព្យ ​និង​ឥទ្ធិពល​​ក្នុង​សង្គម​។​​​​​​​
​​

រឿង​​ស្រដៀង​​គ្នា​​មួយ​​ទៀត​ ​កាល​ឆ្នាំ​​ ​២០១០​ ​ប្ដី​ប្រពន្ធ​​មួយគូ​​​​​​​​​​ត្រូវ​គេ​ស្គាល់​​ថា​​ជា​​​​អ្នក​ជំនួញ​ជោគ​ជ័យ​មួយ​​​ត្រកូល Chen​​ រស់​នៅ​ខេត្ត​​ Fujian ​បាន​ទិញ​​ដី​​ជាង ៣០០០​​ម៉ែត្រ​ការ៉េ ​ពី​គ្រួសារ​ក្រខ្សត់​មួយ​​​សម្រាប់​​សង់​ផ្នូរ​​​​កប់​សព​​ក្រុម​គ្រួសារ​​​ពួកគេ​​ដល់​ទៅ ៤ជំនាន់​ផងដែរ​៕
គ្រួសារ​​មួយ​​សង់​​ផ្នូរ​​ទំនើប​​​ចំនួន​​​២៦​ជាស្រេច​ ​ទុក​​ពេល​​​សមាជិក​ស្លាប់

ប្រែ​សម្រួលដោយ៖ ឡេង ភារុណ
ប្រភព៖ theepochtimes

  • គ្រួសារ​​មួយ​​សង់​​ផ្នូរ​​ទំនើប​​​ចំនួន​​​២៦​ជាស្រេច​ ​ទុក​​ពេល​​​សមាជិក​ស្លាប់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:កំសាន្ត
Tags: