​​ស្កាត់​ពី​ភ្នំពេញ​ទៅ​លូក​កាបូប​លួច​​ Iphone6 ​មួយ​គ្រឿង​នៅ​កំពត ​ជាប់​អន្ទាក់​សមត្ថកិច្ច​

ខេត្ត​​កំពត​៖ ​សមត្ថកិច្ច​​ខេត្ត​​កំពត​​ធ្វើ​ការ​ឃាត់​ខ្លួន​ស្ត្រី​​​ម្នាក់ ​​​ពី​បទ​លូក​កាបូប​លួច​ទូរស័ព្ទ​ដៃ​ម៉ាក Iphone6 ពណ៌​ទឹក​មាស ០១​គ្រឿង ពី​ជន​រងគ្រោះ​​ នៅ​ខាង​ជើង​កន្លែង​លក់​ត្រី​ក្នុង​ផ្សារ​កំពត ខណៈ​ស្ត្រី​​សង្ស័យ​ម្នាក់​ទៀត​ជា​​បក្ខពួក​បាន​រត់​គេច​ខ្លួន​បាត់​ ​។
​​ស្កាត់​ពី​ភ្នំពេញ​ទៅ​លូក​កាបូប​លួច​​ Iphone6 ​មួយ​គ្រឿង​នៅ​កំពត ​ជាប់​អន្ទាក់​សមត្ថកិច្ច​
​ស្ត្រី​ជា​ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​បាន​​​ មាន​ឈ្មោះ រី ​ពេជ្រ ភេទ​ស្រី អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខ័ណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​។ រីឯ​បក្ខពួក​ម្នាក់​ទៀត​ឈ្មោះ ស្រី​អូន អាយុ​១៦​ឆ្នាំ ​បាន​គេច​ខ្លួន​បាត់​ ​ដោយ​បាន​យក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ទៅ​ជាមួយ​ផង​ដែរ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនល្មើស​បាន​ធ្វើ​សកម្មភាព​លូក​កាបូប​យក​ទូរស័ព្ទ​ដៃ​ ​ក្នុង​ខណៈ​ពេល​ជនរងគ្រោះ​ដើរ​និយាយ​ទូរស័ព្ទ​ចំហ​មាត់​កាបូប ហើយ​ជនល្មើស​បាន​ប្រជ្រៀត​លូក​យក​តែម្ដង​។ ក្រោយ​ឃាត់​ខ្លួន ​​​សមត្ថកិច្ច​​បាន​ឲ្យ​សង្ស័យ​ទាក់ទង​ទៅ​បក្ខពួក​ឲ្យ​យក​ទូរស័ព្ទ​មក​ឲ្យ​ជនរងគ្រោះ​វិញ​ហើយ និង​​កំពុង​កសាង​សំណុំ​រឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ kqube

  • ​​ស្កាត់​ពី​ភ្នំពេញ​ទៅ​លូក​កាបូប​លួច​​ Iphone6 ​មួយ​គ្រឿង​នៅ​កំពត ​ជាប់​អន្ទាក់​សមត្ថកិច្ច​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:កំសាន្ត
Tags: