គ្រាន់​តែ​បរិច្ចាគមេ​ជីវិត​ ​នឹង​ទទួល​បាន​ ​iPhone 6S​ ​មួយ​គ្រឿង​ភ្លាម​?

​ព័ត៌មាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​បាន​កើត​ឡើង​ក្នុង​បណ្ដាញ​សង្គម​របស់​ប្រទេស​ចិន​ ដោយ​លេច​ឮ​ដំណឹង​ថា​ការ​បរិច្ចាគ​មេ​ជីវិត​ក្នុង​ទី​ក្រុង​សៀងហៃ​ ​អ្នក​នឹង​អាច​ទទួល​បាន​ ​iPhone 6S​ ​មួយ​គ្រឿង​ភ្លាម​។​

គ្រាន់​តែ​បរិច្ចាគមេ​ជីវិត​ ​នឹង​ទទួល​បាន​ ​iPhone 6S​ ​មួយ​គ្រឿង​ភ្លាម​?

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​របស់​ធនាគារ​មេ​​ជីវិត​របស់​ទី​ក្រុង​សៀង​ហៃ​លោក​ ​Chen Xiangfeng បាន​ចេញ​មក​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ព័ត៌មាន​ទាំង​នោះ​ ​ហើយ​លោក​​បាន​បន្ថែម​ថា​នេះ​គ្រាន់​តែ​ជា​ពាក្យ​ចចាមអារ៉ាម​តែ​ប៉ុណ្ណោះ​។​ ​លោក​ Chen ក៏​បាន​បន្ត​ទៀត​ថា​ធនាគារ​មេ​​ជីវិត​របស់​ទី​ក្រុង​សៀង​ហៃ​នេះ​បង្កើត​តាំង​ពី​ឆ្នាំ​២០០៣​ ​ហើយ​វា​ក៏​ធ្លាប់​ជួប​បញ្ហា​ខ្វះ​មេ​ជីវិត​សម្រាប់​តម្កល់​ទុក​ផង​ដែរ​ ព្រោះ​តែ​រដ្ឋាភិបាល​ចិន​មាន​ច្បាប់​ថ្មី​អនុញ្ញាត​​ឲ្យ​មាន​កូន​ពីរ។​ ​ក្នុង​នោះ​ទោះ​ជា​ធនាគារ​មេ​​ជីវិត​មិន​មាន​មេ​ជីវិត​គ្រប់​គ្រាន់​ក៏​ខាង​ធនាគារ​មិន​ដែល​បង្កើត​នូវ​កម្មវិធី​បរិច្ចាគ​ដើម្បី​ទទួល​បាន​ iPhone អ្វី​នោះ​ទេ​។​

គ្រាន់​តែ​បរិច្ចាគមេ​ជីវិត​ ​នឹង​ទទួល​បាន​ ​iPhone 6S​ ​មួយ​គ្រឿង​ភ្លាម​?

លោក​ ​Chen Xiangfeng​ ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​បរិច្ចាគ​មេ​ជីវិត​ឲ្យ​ទៅ​ ធនាគារ​មេ​​ជីវិត ​ពួក​គេ​ ​នឹង​ទទួល​បាន​រង្វាន់​ជា​ច្រើន​ ​ដែល​មាន​តម្លៃ​លើស​ពី​ iPhone ឬ iPad ផង​ដែរ​៕​

​ប្រែ​សម្រួល​ដោយ​៖​ sabay (​រដ្ឋ​)
​ប្រភព​ ៖​ ​shanghaiist

  • គ្រាន់​តែ​បរិច្ចាគមេ​ជីវិត​ ​នឹង​ទទួល​បាន​ ​iPhone 6S​ ​មួយ​គ្រឿង​ភ្លាម​?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:កំសាន្ត
Tags: