ប្រទះឃើញ​សភាវៈ​ចម្លែក​ពុំ​ធ្លាប់​ឃើញ​នៅក្នុង​ព្រៃ​ក្រាស់​តំបន់ Amazon

​បុរស​ម្នាក់​បាន​ចូលទៅក្នុង​តំបន់​ព្រៃ​ក្រាស់ Amazon ហើយ​បាន​ប្រទះឃើញ​ដោយ​ចៃដន្យ​នូវ​សាកសព​របស់​អម្បូរ “​សត្វ​” អាថ៌កំបាំង​មួយ​មាន​រាងរៅ​យ៉ាង​ចម្លែក ។​

​ថ្មីៗ​កន្លងទៅនេះ បុរស​ម្នាក់​បាន​រកឃើញ​សភាវៈ​ចម្លែក​មួយ​ដែល​បាន​ងាប់​ក្នុង​តំបន់​ព្រៃ​ក្រាស់​នៅ Amazon ។ សភាវៈ​ចម្លែក​នេះ ពេល​ឃើញ​ដំបូង គឺ​ខ្លួនប្រាណ​របស់​វា​គ្របដណ្តប់​ដោយ​ឈាម ។ ពិនិត្យ​ឲ្យ​ម៉ត់ចត់​ទៅ ឃើញ​អវៈយវៈ​របស់​វា​តូច​ទន់ តែ​ផ្ទៃមុខ​កាច​សាហាវ​, ឆ្មេ​ញ​រប​ស់វា​ធំ​ជាង​មនុស្ស ។​

​ប៉ុន្តែ បាតដៃ និង​បាតជើង​របស់​វា គឺ​ពិតជា​ស្រដៀង​នឹង​មនុស្ស​ណាស់ ពិសេស​ម្រាមដៃ និង​ជើង ។ សូម្បីតែ​ការលើក​សំណួរ សំរាប់​សត្វ​នេះ​ជា​អ្វី ក៏​ជា​រឿង​ពិបាក ព្រោះ​គ្មាន​អ្នកណាម្នាក់​ធ្លាប់​ឃើញ ។ តើ​វា​ជា​អម្បូរ​មួយ​ថ្មី នៃ​ព្រៃ Amazon ? ។​

ប្រទះឃើញ​សភាវៈ​ចម្លែក​ពុំ​ធ្លាប់​ឃើញ​នៅក្នុង​ព្រៃ​ក្រាស់​តំបន់ Amazon​ពេល​គេ​ប្រទះឃើញ​វា​ដំបូង ខ្លួនប្រាណ​របស់​វា​ជោគជាំ​ដោយ​ឈាម​

​បុរស​ដែល​បាន​ប្រទះឃើញ​សភាវៈ​អាថ៌កំបាំង​ក្នុងព្រៃ Amazon បាន​ថត រួច​បង្ហោះ​រូបភាព​ឡើង​បណ្តាញ​សង្គម ។ វា​ទាក់ទាញ​អ្នកទស្សនា និង​មានមតិ​យោបល់​យ៉ាងច្រើន ។​

​តាម​ការ​គណនា​សម​មាត្រ​នៃ​ដៃ​-​ជើង រាងកាយ កម្ពស់​… ។ ទោះ​ថ្វីបើ​ម្រាមដៃ និង​ជើង របស់​វា​ស្រដៀង​នឹង​មនុស្ស តែ​ប្រវែង​នៃ​ដៃជើង​ពុំ​ដូច​ទេ គឺ​វា​ស្រដៀង​នឹង​សត្វ​ស្វា ឬ ទោច ជាង ។​

​ម្យ៉ាងទៀត វា​ពុំមាន​រោម​ឡើយ ទោះបី​មុខរប​ស់វា​មាន​សណ្ឋាន​ស្រដៀង​នឹង​មនុស្ស​ក្តី ។​

ប្រទះឃើញ​សភាវៈ​ចម្លែក​ពុំ​ធ្លាប់​ឃើញ​នៅក្នុង​ព្រៃ​ក្រាស់​តំបន់ Amazon​ជើងដៃ​ដូច​មនុស្ស​

​អ្នកខ្លះ​ថា​ជា​រឿងប្រឌិត​ដោយ Photoshop តាមរយៈ​ការប្រើប្រាស់​សាកសព​របស់​សត្វ​ទោច ដែល​បាន​ហើមរលួយ​មក​កែច្នៃ ។​

ប្រទះឃើញ​សភាវៈ​ចម្លែក​ពុំ​ធ្លាប់​ឃើញ​នៅក្នុង​ព្រៃ​ក្រាស់​តំបន់ Amazon​ទោះជា​យ៉ាងណា វិទ្យាសាស្ត្រ​នឹង​ឆ្លើយ​ប្រាប់​ក្នុងពេល​ខាងមុខ ៕​

ប្រទះឃើញ​សភាវៈ​ចម្លែក​ពុំ​ធ្លាប់​ឃើញ​នៅក្នុង​ព្រៃ​ក្រាស់​តំបន់ Amazon