គន្លឹះល្អៗក្នុងការមើលថែពងមាន់ឲ្យនៅបានយូរដល់ទៅ 1 ឆ្នាំ!!!

ពងមាន់ ចាត់ទុកថាជាអាហារមួយដែលគ្រប់ផ្ទះត្រូវតែមាន ព្រោះក្រៅពីយកទៅធ្វើម្ហូមផ្សេងៗបានហើយ វាថែមទាំងអាចយកទៅធ្វើប្រយោជន៍ផ្សេងៗបានផងដែរ។

តែយ៉ាងណាមិញប្រសិនបើយើងទុកពងមាន់មិនបានល្អទេនោះ ពងច្បាស់ជាខូចមិនខាន ដូចនេះយើងត្រូវទុកពងមាន់នៅក្នុងទូទឹកកក ឬកន្លែងដែលមានសីតុណ្ហភាពត្រជាក់។

ថ្ងៃនេះ Whatsupkhmer មានគន្លឹះក្នុងការទុកថែរក្សាពងមាន់ឲ្យនៅល្អប្រើការបានយូរដល់ទៅ 1 ឆ្នាំដោយមិនចាំបាច់ដាក់ក្នុងទូទឹកកក។

• ដំបូងលោកអ្នកត្រូវពាក់ស្រោមដៃ
• បន្ទាប់មកបន្តក់ប្រេងឆាម៉ាកអ្វីក៏បាន លើស្រោមដៃដែលយើងពាក់
• ត្រដុសដៃល្មមឲ្យប្រេងនៅពាសពេញស្រោមដៃ
• យកដៃដែលប្រលាក់ប្រេងនោះលាបឲ្យសព្វពងមាន់
• បន្ទាប់មកដាក់ពងលើថាសវាដូចដើម៕

ប្រភព៖ whatsupkhmer

  • គន្លឹះល្អៗក្នុងការមើលថែពងមាន់ឲ្យនៅបានយូរដល់ទៅ 1 ឆ្នាំ!!!已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:ចំនេះដឹង
Tags: