ទំពារ​ស្ករ​កៅ​ស៊ូ​ច្រើន ក៏​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ដែរ មាន​ដឹង​ទេ?

តើអ្នកនឹងឈប់ទំពារស្ករកៅស៊ូដែរឬទេ? បើ​សិន​​ជា​​អ្នក​​បាន​​យល់​​ពី​​ផល​​ប៉ះ​ពាល់ និង​​គ្រឿង​​ផ្សំ​​របស់​​ស្ករ​​កៅ​ស៊ូ​នេះ​​ហើយ។ ស្ករ​កៅ​ស៊ូ​គ្រាន់​​តែ​​រ​បស់​មួយ​ប្រភេទ​​ដែល​​មាន​​លក្ខណៈ​យឺតៗ មាន​​រស់ជាតិហិល, ផ្លែ​ឈើ​ខុសគ្នាៗ តាម​​ការ​ផលិត ហើយ​អ្នក​អាច​វា​យក​មក​ទំពារ​បាន ប៉ុន្តែ​មិន​អាច​លេប​វា​ចូល​បាន​នោះ​ទេ ហើយ​ក៏​មិន​អាច​ទំពារ​នៅ​ក្នុង​មាត់​បាន​យូរនោះដែរ។

នៅពេលនេះយើងនឹងសំរាយពីផលប៉ះពាល់ និង​គ្រឿង​ផ្សំ​របស់​ស្ករ​កៅស៊ូ ដែល​អាច​បំផ្លាញ​សុខភាព​នៅ​ថ្ងៃ​ណាមួយ ដោយ​មិន​ដឹង​ខ្លួន​នៅ​ពេល​ដែល​អ្នក​ទំពារ​ស្ករ​កៅ​ស៊ូលើស​ពី 2 ដង​ក្នុង​មួយ​ថ្ងៃ។ នៅ​ខាង​ក្រោម​​នេះ​ជា​គ្រឿង​ផ្សំ​ដែល​មាន​ក្នុង​ស្ករ​កៅស៊ូ៖

ទំពារ​ស្ករ​កៅ​ស៊ូ​ច្រើន ក៏​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ដែរ មាន​ដឹង​ទេ?

បន្ទាប់ពីអ្នកបានឃើញគ្រឿងផ្សំរបស់​ស្ករ​កៅស៊ូ​ខាង​លើ​នេះ​រួច យើង​និង​បក​ស្រាយ​ពី​គ្រឿង​ផ្សំ​មួយ​ចំនួន​ដែល​​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព នៅ​ខាងក្រោម៖

  • Aspartame (មានជាតិស្ករខ្លាំង ប៉ុន្តែមានកាឡូរីទាប)

ក្នុងសារធាតុ Aspartame ប្រភេទនេះ​មាន 50 ភាគ​រយ​នៃ Phenylalanine (អាស៊ីត​អាមីណូ), មាន 40 ភាគ​​រយ​នៃ Aspartic Acid (អាស៊ីត​អាមីណូ​មួយ​ប្រភេទ​ដែល​មាន​នៅ​ក្នុង​អំពៅ) និង​មាន 10 ភាគ​រយនៃ Methanol (មេតានុល​ជា​គ្រឿង​ពុល, គ្មាន​ពណ៌, ហើយ​មាន​នៅ​ក្នុង​គ្រឿង​ស្រវឹង) ដូចនេះ​នៅ​ពេល​ដែល​អ្នក​ទំពារ​សារ​ជាតិ​ទាំង​នេះ វា​នឹង​ចូល​ក្នុង​ខ្លួន​អ្នក​តាម​រយៈ​ចលនា​ឈាម​ឆ្អឹង​ខ្នង ទៅ​ខួរ​ក្បាល ហើយ​នឹង​អាច​​ប៉ះពាល់​ដល់​ខួរ​ក្បាល​អ្នក​នៅ​ថ្ងៃ​ណា​មួយ។

  • Gum Base

ជាសារធាតុដែលសំខាន់មួយសំរាប់បង្កើតស្ករកៅស៊ូ ហើយ​មាន​សារ​ជាតិ​ជា​ច្រើន​នៅ​ក្នុង​នោះ​ទៀត​ដូចជា Petroleum, lanolin, glycerin, polyethylene, polyvinyl acetate, petroleum wax, stearic acid និង latex ហើយ​មាន​សារ​ជាតិ​ច្រើនទៀត ប៉ុន្តែ​ជា​អាថ៌​កំបាំង​របស់​ក្រុមហ៊ុន​ផលិត​ស្ករ​កៅស៊ូ។ សារ​ជាតិ​ទាំង​នេះ​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យស្ករ​កៅ​ស៊ូស្វិត និង​ទន់។ ដូចដែលបាន​ឃើញ​សារ​ជាតិ Polyvinyl acetate ដែល​មាន​នៅ​ក្នុង​ស្ករ​កៅ​ស៊ូនេះ ក៏មាន​នៅ​ក្នុងកាវ​បិទ ដែរ។

  • Sorbitol, Mannitol, Maltitol

សារធាតុទាំងសុទ្ធតែមានជាតិស្ករខ្ពស់ហើយ ពេលរួម​បញ្ចូល​គ្នាទៀត ក្លាយជា​គ្រួសារ​ជាតិស្ករ​តែម្តង ដែល​អាច​ដឹកនាំ​បង្កើន​ជាតិស្ករ​កាន់​តែ​ខ្ពស់ និង​អាច​បណ្តា​ឲ្យ​អ្នក​ទំពារ​ស្ករ​កៅស៊ូ​កើត​ជំងឺ​ដូចជា បញ្ហា​សរសៃ​ឈាម​បេះដូង, ឈឺ​ពោះ, ជំងឺ​រាគរូស, មាន​ប្រតិកម្ម​អាឡែស៊ី, ជំងឺ​ទឹកនោម​ផ្អែម និង​ងាយ​ឡើង​ទំងន់។

ដូចនេះសូមមិត្តអ្នកអានយល់ដឹងឲ្យបានច្បាស់ ដោយ​សារតែ​នៅ​ក្នុង​ស្ករ​កៅស៊ូ​មាន​ការ​ផលិត​ឡើង​ដោយ​គ្រឿង​​ផ្សំ មាន​ផល​ប៉ះពាល់​ខ្លាំង​ពេក​ដល់​សុខភាព​មនុស្ស​គ្រប់​គ្នា។ សំរាប់​មិត្ត​អ្នក​អាន​ដែល​ឧស្សាហ៍​ទំពារ​ស្ករ​​កៅស៊ូ គួរតែ​កាត់​បន្ថយ ដើម្បី​ឲ្យ​សារ​ជាតិ​ទាំង​រលាយ​បាន​ខ្លះ ប៉ុន្តែ​បើ​សិន​ជា​នៅ​តែ​ទំពារ​ជា​ញឹក​ញាប់ សារ​ជាតិ​ទាំង​នោះ​នឹង​ប្រមូល​ផ្តុំ ហើយ​បង្ក​ជា​ជំងឺ​កាន់​តែច្រើន៕

ប្រភព៖ whatsupkhmer

  • ទំពារ​ស្ករ​កៅ​ស៊ូ​ច្រើន ក៏​មាន​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ដែរ មាន​ដឹង​ទេ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/04/06  Category:សុខភាព
Tags: