Taylor Swift បង្ហាញ​ខ្លួន​ជាមួយ​គូទ​ធំ​ខុស​ធម្មតា ធ្វើ​ឲ្យ​គេ​សង្ស័យ​

ការ​បង្ហាញ​ខ្លួន​របស់​តារា​ចម្រៀង​អាមេរិក Taylor Swift នា​ពេល​ថ្មី​ៗ​នេះ​បាន​ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​ម្ចាស់​បទ “Bad Blood” បាន​ទៅ​កែកុន​រង្វង់​ទី​៣​របស់​ខ្លួន។

 

Taylor Swift បង្ហាញ​ខ្លួន​ជាមួយ​គូទ​ធំ​ខុស​ធម្មតា ធ្វើ​ឲ្យ​គេ​សង្ស័យ​

កាល​ពី​ថ្ងៃ​ទី ៣​ខែ​មេសា​មុន​នេះ តារា​ជា​ច្រើន​របស់​ហូលីវូដ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​រដ្ឋ California សហរដ្ឋ​អាមេរិក​ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី​ប្រគល់​ពាន​​ចម្រៀង​ប្រចាំ​ឆ្នាំ iHeartRadio។ នៅ​កណ្ដាល​ហ្វូង​តារា​ច្រើន​ស្អេក​ស្កះ តារា​ចម្រៀង​រាង​ខ្ពស់​ស្រឡះ​ Taylor Swiftនៅ​តែ​ទទួល​បាន​ការ​ចាប់​ខ្លាំង​ជាង​គេ​ជាមួយ​សំលៀក​បំពាក់​ភ្លឹបភ្លែត​រឹប​រាង​យ៉ាង​ទាក់​ភ្នែក។

 

Taylor Swift បង្ហាញ​ខ្លួន​ជាមួយ​គូទ​ធំ​ខុស​ធម្មតា ធ្វើ​ឲ្យ​គេ​សង្ស័យ​

 Taylor ក្នុង​កម្មវិធី iHeartRadio កាល​ពី​ចុង​សប្ដាហ៍​​

យ៉ាងណាក៏ដោយ អ្វី​ដែល​ធ្វើ​គេ​ចាប់​អារម្មណ៍​លើ​តារា​ចម្រៀង​អាយុ ២៦​ខ្លាំង​ជាង​គេ​មិន​មែន​សំលៀកបំពាក់​របស់​នាង​ទេ តែ​បែរ​ជា​ត្រគាក​របស់​នាង​ទៅ​វិញ។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ខែ​មករា នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់ Billboard Awards រង្វង់​ទី​៣​របស់​ម្ចាស់​បទ “I Knew You Were Trouble” នៅ​រាប​ស្មើ​នៅ​ឡើយ។ បាត់​មុខ​តែ​៣​ខែ នៅ​ពេល​ត្រលប់​មក​វិញ គូទ​របស់ Taylor ស្រាប់​តែ​​រីក​ធំ​ជាង​មុន​ខុស​ធម្មតា ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា តារា​កើត​ឆ្នាំ ១៩៨៩ បាន​ឆ្លង​កាត់​កែ​សម្ផស្ស​ដើម្បី​ប៉ូវ​គូទ​ឲ្យ​មើល​ទៅ​ទាក់​ទាញ​ជាង​មុន។

 

Taylor Swift បង្ហាញ​ខ្លួន​ជាមួយ​គូទ​ធំ​ខុស​ធម្មតា ធ្វើ​ឲ្យ​គេ​សង្ស័យ​

 Taylor Swift ក្នុងកម្មវិធី Billboard Awards កាល​ពី​ខែ​មករា

ផ្ទុយ​មក​វិញ ក៏​មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ការ​រីក​ធំ​នៃ​ត្រគាក​នេះ​ក៏​អាច​បណ្ដាល​មក​ពី​ការ​ហាត់ប្រាណ​ទៀងទាត់​របស់ Taylor Swift ផង​ដែរ ៕

 

ចុចអាន៖Selena, Taylor និង Demi បង្អួត​សម្រស់​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ចម្រៀង​ iHeartRadio

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
mirror