រថយន្តបុកម៉ូតូ ស្លាប់២នាក់ លើផ្លូវជាតិលេខ៣ ខណៈចេញពី ស៊ីការគេ

កំពត៖ មនុស្ស២នាក់ បានស្លាប់ ដោយសាររថយន្តបុកម៉ូតូ កាលពីម៉ោង៩យប់ ថ្ងៃទី៥ ខែ មេសា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។

នគរបាលស្រុកឈូក បានប្រាប់មជ្ឈមណ្ឌល ព័ត៌ដើមអម្ពិលថា ជនរងគ្រោះដែលស្លាប់នៅ នឹងកន្លែងកើតហេតុទាំង ២នាក់ ឈ្មោះច្រេស រឿន ភេទប្រុស អាយុ៤០ ជាអ្នកបើកបរម៉ូតូ រស់នៅភូមិដំរីកូន ឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត និងឈ្មោះកែវ ស្រី ភេទស្រី អាយុ៤១ឆ្នាំ អ្នកជិះពីក្រោយ រស់នៅភូមិ ឃុំជាមួយគ្នា។

ចំណែករថយន្តបង្ក មិនស្គាល់អត្តសញ្ញាណ ក្រោយបុកម៉ូតូរួចហើយ បានបើកគេចបាត់។ នគរបាលដដែលបន្តថា ជនរងគ្រោះបានជិះម៉ូតូឌុប គ្នាចេញពីស៊ីការបងប្អូន លុះដល់ចំណុចកើតហេតុ ចៃដន្យត្រូវជួបគ្រោះថ្នាក់ បែបនេះតែម្តងទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត