ក្រុមចោរ​ប្លន់​​២​នាក់ ចូល​ប្លន់​និង​បាញ់​ម្ចាស់ផ្ទះ​ស្លាប់​ប្រមូល​លុយ ហើយ​គេចខ្លួនបាត់

ក្រចេះ:
ចោរ​១​ក្រុម​មាន​គ្នា​ប្រមាណ​២​នាក់ ប្រដាប់​ដោយ​កាំភ្លើង​វែង​១​ដើម បាន​ចូលធ្វើសកម្មភាព​ភ្ជង់​និង​បាញ់​ប្លន់ បណ្តាល​ឲ្យ​​ម្ចាស់ផ្ទះ​ម្នាក់​ស្លាប់​រួច​ប្រមូល​យកលុយអស់​ចំនួន​២​លាន​រៀន ហើយ​គេចខ្លួនបាត់​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃទី​៥ ខែមេសា ឆ្នាំ២០១៦​នៅ​ចំណុច​អូរ​ខ្មោះ​ស្ថិតក្នុង​ភូម​មាក់​កណ្ដាល​ឃុំ​ស្រែ​ចារ ស្រុក​ស្នួលខេត្តក្រចេះ​។​

​ជនរងគ្រោះ​ឈ្មោះ​សឿន​រ៉ា​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​អាវុធ​ហ​ត្ត​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា​ក្រុមចោ​មាន​គ្នា​២​នាក់​ប្រដាប់​ដោយ​អាវុធ​វែងបានធ្វើ​សកម្មភាព​ប្លន់​និង​បាញ់សម្លាប់​ជនរងគ្រោះ​ជា​ម្ចាស់​ចំនួន​២​គ្រាប់​ចំពោះនិងឆ្អឹងជំនី​បណ្ដាល​ឲ្យ​ស្លាប់ ហើយ​យកប្រាក់​អស់​ចំនួន​២​លាន​រៀល ហើយ​រត់គេចខ្លួនបាត់​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​និង​អាវុធហត្ថ​កំពុង​ត្រួតពិនិត្យ​និង​ធ្វើការ​ស្រាវជ្រាវ ដើម្បីកំណត់​មុខសញ្ញា ក្រុម​ជនសង្ស័យ និង​ចាប់​យកមក​​ផ្តន្ទាទោស​តាមច្បាប​ជាក្រោយ​៕​