រថយន្ត​កុងតឺន័រ ដឹក​ស៊ីម៉ង់​តិ៍ គេច​រថយន្ត​កូរ៉ូឡា ធ្លាក់​ប្រឡាយ តែ​សំណាង​គ្មាន​អ្នករបួស​

ភ្នំពេញ:
គ្រោះថ្នាក់​ចរាចរ​បង្កឡើង​ដោយ​រថយន្ត កូរ៉ូឡា​បើក​វ៉ា​រថយន្ត​កុងតឺន័រ ដឹក​ស៊ីម៉ង់​តិ៍បណ្តាល​ឲ្យ​អ្នកបើករថយន្ត​ដឹក​ស៊ីម៉ង់​តិ៍​​បួង​ចង្កូត​គេច បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់ប្រឡាយ ផ្ងា​ជើង​តែម្តង​។​

​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ នៅវេលា​ម៉ោង​៤​និង៥០​នាទី ទៀបភ្លឺ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦​ភូមិ​អូ​ឌឹ​ម សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​កុងតឺន័រ ដឹក​ស៊ីម៉ង់​តិ៍ ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាក់​លេខ​ព្រះសីហនុៈ​4A-0581​បើក​ក្នុង​ល្បឿន​​លឿន​ក្នុងទិសដៅ​ពី​លិចទៅ​កើតលុះ​មកដល​ម​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​កូ​រូ​ឡា​មិន​ចាំ​ស្លាក​លេខ​១គ្រឿង​បាន​បើក​វ៉ា​រថយន្ត​​កុងតឺន័រ​ខាងស្តាំ​ដៃ​រួច​ប​តម​ចូល​ពី​ខាងមុខ​ផិតៗ​ដោយតៃកុង​តឺ​ន័​រ​ខ្លាច​ប៉ះ​រថយន្ត​នោះ​ប្រឹង​បួង​ច​ង្កូ​ច​គេច​ធ្លាក់​ប្រឡាយទឹក​ស្អុ​យោ​ផ្ងាជើង​តែម្តង​តែ​សំណាងល្អ​មិនមាន​បង្ករ​ឲ្យ​មាន​នរណាម្នាក់​រងរបួស​នោះទេ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​អ្នកបើកបរ​ឈ្មោះ​សុភ​ក្រ័ អាយុ​៣១​ឆ្នាំ​មុខរបរ​ជា​អ្នកបើក​ឡានដឹង​ស៊ីម៉ង់​តិ៍​ស្នាកនៅ​ការដ្ឋាន​។ ក្រោយពី​កើតហេតុ​​កម្លាំង​សមត្ថកិច្ច បាន​ចុះមកអន្តរាគមន៍ ដើម្បី​សម្រួល​ចរាចរ បញ្ច្រាស​ការកកស្ទះ ចរាចរ​ភ្លាមៗ​ដែរ​៕​