រថយន្ត​កុងតឺន័រ បុក​រថយន្ត​និង​ម៉ូតូ​ច្រើន​គ្រឿង ហើយ​ក្រឡាប់​ទទឹងផ្លូវ​

ពោធិ៍សាត់:
យ៉ាងហោចណាស់​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់​ប្រមាណ​៧​នាក់​បាន​រងរបួស​ធ្ងន់​និងស្រាល ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ដ៍​រន្ធត់​ដែល​បង្ក​​ឡើង​រវាង​រថយន្ត បុក​ជាមួយនិង​រថយន្ត​និង​ម៉ូតូ​ច្រើន​គ្រឿង ហើ​យ​ក្រឡាប់​ទទឹងផ្លូវ​ធ្វើ​ឲ្យកកស្ទះ​ចរាចរ​ច្រើន​ម៉ោង​។​

រថយន្ត​កុងតឺន័រ បុក​រថយន្ត​និង​ម៉ូតូ​ច្រើន​គ្រឿង ហើយ​ក្រឡាប់​ទទឹងផ្លូវ​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង នៅ​ព្រឹក​ថ្ងៃទី​០៦​ខែមេសា​ឆ្នាំ​២០១៦នេះ នៅលើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ថ្គោល​ធំ ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរខេត្តពោធិ៍សាត់ ។​

រថយន្ត​កុងតឺន័រ បុក​រថយន្ត​និង​ម៉ូតូ​ច្រើន​គ្រឿង ហើយ​ក្រឡាប់​ទទឹងផ្លូវ​

​ជនរងគ្រោះ​ទាំង​៧​នាក់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។​ក្រោយពីកើតហេតុ​ត្រូវបាន កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូនទៅ​​សង្គ្រោះ​ភ្លាមៗ​នៅមន្ទីរពេទ្យ​។​

រថយន្ត​កុងតឺន័រ បុក​រថយន្ត​និង​ម៉ូតូ​ច្រើន​គ្រឿង ហើយ​ក្រឡាប់​ទទឹងផ្លូវ​

​មុនពេល​កើតហេតុ គេ​បានឃើញ រថយន្ត​កុងតឺន័រ ១​គ្រឿង​បាក់​ស្លាក​លេខ ប៉ៃលិន3A-0282 ក្នុង​ល្បឿន​លឿន ខ​ណះ​មកដល់​ចំណុច​​កើតហេតុ​ក៏បាន​ជ្រុល​ទៅបុករថយន្ត Lexus 570 ស្លាក​លេខ​ភ្នំពេញ 2L-8879 ខូចខាត​ទាំងស្រុង និង Ford ស៊េរីថ្មី ស្លាក​លេខ​ភ្នំពេញ 2AE-6127 ខូចខាត​យ៉ាងដំណំ និង​ម៉ូតូ​អ្នកស្រុក​ដែលកំពុងធ្វើដំណើរ​តាម​ដងផ្លូវ​ខូចខាត​មួយចំនួន ហើយ​ក្រឡាប់​ទទឹងផ្លូវ​ស្ទះ​ចរាចរ​​ច្រើន​ម៉ោង​។

រថយន្ត​កុងតឺន័រ បុក​រថយន្ត​និង​ម៉ូតូ​ច្រើន​គ្រឿង ហើយ​ក្រឡាប់​ទទឹងផ្លូវ​

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើករថយន្ត​កុងតឺន័រ បាន​លូន​ចេញពី​ក្នុង​រថយន្ត ហើយគេចខ្លួនបាត់​។ ចំណែក​វត្ថុតាង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​​បាន​កម្លាំង​ជំនាញ យកទៅរក្សាទុក​ក្រោយពី​វាស់វែង​រួច ៕