កំពុង​កត់​បញ្ជីរ​ឈើ ត្រូវ​ឈើ​ធ្លាក់​ពីលើ​លេ​វី​ល័​រ ចំក្បាល​ស្លាប់​

ត្បូងឃ្មុំ:
​បុរស​ជា​បុគ្គលិក​កែឆ្នៃ​ដើម​កៅស៊ូ​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង ខ​ណះ​កំពុង​កត់បញ្ជីរ​ឈើ ស្រាប់តែ​ធ្លាក់​ឈើ​ពីលើ​លេ​វី​ល័​រ​​បោក​ចំក្បាល​ពេញទំហឹង​។

កំពុង​កត់​បញ្ជីរ​ឈើ ត្រូវ​ឈើ​ធ្លាក់​ពីលើ​លេ​វី​ល័​រ ចំក្បាល​ស្លាប់​

​ហេតុការណ៍​គ្រោះថ្នាក់​ដោយ​ចៃដន្យ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១០ព្រឹក ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​រោង​​ចក្រ​កែឆ្នៃ​ដើម​កៅស៊ូ ស្ថិតនៅ​ភូមិសួង​កើត សង្កាត់​សួង ក្រុង​សួង ។​

កំពុង​កត់​បញ្ជីរ​ឈើ ត្រូវ​ឈើ​ធ្លាក់​ពីលើ​លេ​វី​ល័​រ ចំក្បាល​ស្លាប់​

​ជនរងគ្រោះ​ឈ្មោះ ឈុន សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​កែឆ្នៃ​ដើមកៅស៊ូ មាន​ទី​លំ នៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​។​

កំពុង​កត់​បញ្ជីរ​ឈើ ត្រូវ​ឈើ​ធ្លាក់​ពីលើ​លេ​វី​ល័​រ ចំក្បាល​ស្លាប់​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ស្រុក​បាន​ចុះមក​ពិនិត្យ និង​ធ្វើកំណត់ហេតុ​រួច​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​សព​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​