ប្រារព្ធ​ពិធី​ថ្វាយព្រះពរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ថ្វាយ​ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនី​

ភ្នំពេញ:
សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រារព្ធ​ពិធី​ថ្វាយព្រះពរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​៧ ខែមេសា​ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់​តទៅ​។​

​សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា ដើម្បី​ឲ្យ​ការ​ប្រារព្ធ​ពិធី​ខាងលើ​ប្រព្រឹត្ត​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បានការ​កកស្ទះ​ចរាចរ នៅ​តំបន់​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើការ​បញ្ចៀស និង​បិទ​សកម្មភាព​ចរាចរ​ជា​បណ្តោះអាសន្ន ចាប់ពី​ម៉ោង​១២​ថ្ងៃទី​ត្រង់​រហូតដល់​ម៉ោង​៩​យប់​។ ផុត​រយៈពេល​ហាមឃាត់​នេះ រដ្ឋបាល​រាជធានី​នឹង​បើក​ឲ្យ​ចរាចរ​ជាធម្មតា​វិញ​។​