ស្រវឹង​ទាស់សំដី ប្តី​វាយ​ប្រពន្ធ​និង​អង្រែ​ស្លាប់ នៅ​ស្រុក​ស្រែអំបិល​

កោះកុង:
ពិតជា​សាហាវ​ណាស់ គ្រាន់​តែមាន​ទំនា​ស់​ជាមួយគ្នា​តិចតួច​សោះ ប្តី​បាន​យកអង្រែបុកគ្រឿងវាយ​ប្រពន្ធ​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង យ៉ាង​អ​ណោ​ចអធម៌​។​

​ដែល​ហេតុការណ៍​ដ៍​ព្រៃផ្សៃ​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង​៣ រសៀល ថ្ងៃទី៥ ខែមេសា ឆ្នាំ​២០១៦​នៅ​ចំណុច​ឆាយ​រាប ក្នុងភូមិ​ព្រះអង្គ​កែវ ឃុំ​ដង​ពែងស្រុកស្រែ​អំបិល ខេត្តកោះកុង​។​

 ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ម៉ែន សុខ​ខុម ភេទ​ប្រុស អាយុ​៤0​ឆ្នាំ​។​រីឯ​ជនរងគ្រោះ​ជា​ប្រពន្ធឈ្មោះ នៅ វិបុល អាយុ​៣៣​ឆ្នាំ អ្នក​ទាំង​២ រស់នៅ​​ភូមិ​កើតហេតុ​ខាងលើ​។​

​មុនពេល​កើតហេតុ គឺ​ជនសង្ស័យ បាន​ស្រវឹងស្រា​ហើយ​មានទំនាស់​ជាមួយ​ប្រពន្ធហើយ​ជនសង្ស័យ​បាន​យក​អង្រែបុកគ្រឿង​ឈើ​វាយ​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់​នៅកន្លែង​។

​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគមន និង​ឃាត់ខ្លួន​ជនដៃដល់បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​និង​កសាងសំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅកាន់​ស្នងការ​ខេត្ត ចាត់ការ​តាម​និតិ​វិធី​៕

ស្រវឹង​ទាស់សំដី ប្តី​វាយ​ប្រពន្ធ​និង​អង្រែ​ស្លាប់ នៅ​ស្រុក​ស្រែអំបិល​