លោក មាស សុខ​រតនៈ ៖ ក​ន្ទ្រឹ​ម​ឆ្នាំ​ថ្មី​២០១៦ មាន​បទ​ចម្រៀង​ជាច្រើន ដែលមាន​សន្ទុះ​ខ្លាំង​

ភ្នំពេញ:
ចំនួន​នៃ​ការលក់ CD VCD និង DVD របស់​ផល​ត​កម្ម​ទីក្រុង​ភាពយន្ត​ថោ​ន ក្នុង​វ៉ុល ក​ន្ទ្រឹ​ម​ឆ្នាំ​ថ្មី ២០១៦ បាន​កើនឡើង​ជាង ១០​ម៉ឺន ឌី​ស​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក មាស សុខ​រតនៈ អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម​ថោ​ន ហើយ​ការលក់​នេះ គឺមាន​ដាក់​នៅក្នុង​ស្រុក និង​នាំ​ចេញទៅ​លក់​នៅក្រៅ​ប្រទេស​ផងដែរ មានដូចជា សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និង​បារាំង​ជាដើម​។​

​លោក មាស សុខ​រតនៈ អ្នកគ្រប់គ្រង​ទូទៅ​ផលិតកម្ម​ថោ​ន បន្តថា ក​ន្ទ្រឹ​ម​ឆ្នាំ​ថ្មី ២០១៦ ដើម្បី​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​ជាតិខ្មែរ របស់​ផលិតកម្ម​ថោ​ន គឺមាន​បទ​ចម្រៀង​ជាច្រើន ដែលមាន​សន្ទុះ ដែល​បងប្អូន​ប្រជាពលរដ្ឋ​យើង គាំទ្រ​។​

​ងាក​មក​វិធា​ការ ចំពោះ​ជនខិលខូច ដែល​លួច​ចម្លង CD VCD និង DVD របស់​ផល​ត​កម្ម​ទីក្រុង​ភាពយន្ត​ថោ​ន យកទៅ​ប្រកប អា​ជីក​ម្ម​ដោយ​ខុសច្បាប់​នោះ លោក មាស សុខ​រតនៈ បាន​បញ្ជាក់ថា "​យើង​កំពុង​រៀបចំ សំណុំ​ឯកសារ ចំពោះ​ជន​ណា ដែល​បាន​ប្រព្រឹត្ត និង​រំលោភ​លើ​កម្ម​សិទ្ធ បញ្ញា គឺត្រូវធ្វើ​អោយ​ខាន​តែ​បាន​"​។​

​ដូច​ជាការ​ថ្លែង​អោយដឹងពី​អ្នកគ្រប់គ្រង​ខាងលើ យើង​សង្កេតឃើញថា ចាប់ពី​ថ្ងៃទី​១ ខែមេសា​មក មាន​បងប្អូន ប្រជាពលរដ្ឋ យើង​ជាច្រើន បាននាំគ្នា ចាក់​ចម្រៀង​រាំង​លេង សប្បាយ មុនពេល​ថ្ងៃ​ចូលឆ្នាំ​មក ដល់​ជា​បណ្តើរៗ ហើយ​ភាគច្រើន នៃ​ចម្រៀង​ដែល ពួកគេ ចាក់​រាំលេង​នោះ គឺ​ស្ទើរតែ ជា​បទ​របស់ ផលិតកម្ម​ថោ​ន​ទាំងអស់ មានដូចជា អា​ម៉ុម​ប៉ុ​ម​ពី​ត រទេះភ្លើង​បុក​គ្នា អា​ត្រងោល​កូន​ប៉ា ក្របី​ហិត​ញី ត្រេ​ត​ត្រត​ក្រោយ​គេ ក​ន្ទ្រឹ​ម ចេ​ន​សាយ​ចៃ ជាដើម​៕​