រថយន្ត​២​គ្រឿង​បុក​គ្នា ហើយ​ក្រឡាប់​របួសធ្ងន់​ស្រាល​៧​នាក់ នៅ​សៀមរាប​

សៀមរាប:
មនុស្ស​ប្រុស​ស្រីក្មេង​ចាស់ ៧​នាក់ បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​បង្កឡើង​រវាងរ​ថយន្ត​ក្រុង​ប្រភេទ​ទេសចរណ៍​បុក​ជាមួយ​​រថយន្ត​កាមរី​បណ្តាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​។​

រថយន្ត​២​គ្រឿង​បុក​គ្នា ហើយ​ក្រឡាប់​របួសធ្ងន់​ស្រាល​៧​នាក់ នៅ​សៀមរាប​

​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​ព្រឹក ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ស្ថិតនៅតាម​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិរ​ការ​កំបុត ឃុំ​ត្រពាំង​ធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។​

រថយន្ត​២​គ្រឿង​បុក​គ្នា ហើយ​ក្រឡាប់​របួសធ្ងន់​ស្រាល​៧​នាក់ នៅ​សៀមរាប​

​ជនរងគ្រោះ​ទាំង​៧​នាក់ មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ មុនពេលកើតហេតុ គេ​បានឃើញ​រថយន្តក្រុង ប្រភេទ​ទេសចរ​​ពណ៌​ខៀវ ភ្នំពេញ3B-3336 បាន​បើក​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ បាន​បុក​គ្នាជាមួយ​រថយន្ត ម៉ាក តូ​យូ​តា កាមរី​​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត​កាមរីកៀប​ជាប់​ក្នុង​រថយន្ត  ហើយ​រថយន្តក្រុង​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​របួសធ្ងន់​ស្រាល​៧នាក់​។​

រថយន្ត​២​គ្រឿង​បុក​គ្នា ហើយ​ក្រឡាប់​របួសធ្ងន់​ស្រាល​៧​នាក់ នៅ​សៀមរាប​

​ក្រោយពី​កើតហេតុ​ភ្លាម ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច បាន​សហការគ្នា​និង​គាស់​យកជនរងគ្រោះ​មក​ក្រៅ រួច​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​។ ចំណែក​រថយន្ត​ទាំង​២ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សា ទុក​រង់ចាំ​ចាត់ការ​តាម​និតិ​វិធី​៕​