រថយន្ត​លឿន​ជាង​គេ​បំផុត​របស់​ក្រុមហ៊ុន​ ​Bentley​

ក្រុមហ៊ុន ​Bentley ទើប​តែ​បញ្ចេញ​នូវ​រថយន្ត​ម៉ូដែល​ថ្មី​​ ​Continental GT​ ​”Black Edition”​ ​​ ដែល​​ជា​រថយន្ត​លឿន​ជាង​គេ​ ​និង​ទំនើប​បំផុត​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ម៉ូដែល​ផ្សេង​ៗ​របស់​ Bentley។

 
រថយន្ត​លឿន​ជាង​គេ​បំផុត​របស់​ក្រុមហ៊ុន​ ​Bentley​

 
Continental GT​ ​”Black Edition”​ ​​មាន​បំពាក់​នូវ​ម៉ាស៊ីន​ចំនួន​ ​១២​ ​កម្លាំង​ ​៦៣៣សេះ​ ហើយអាច​មាន​សន្ទុះ​ពី​ ​០​ ​ដល់​ ​៩០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ដោយ​ចំណាយ​ពេល​ត្រឹម​តែ​ ​៤​វិនាទី​តែ​ប៉ុណ្ណោះ​ ​លើស​ពី​នេះ​វា​ក៏​អាច​រត់​បាន​ដល់​ល្បឿន​ ​៣៣០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ផង​ដែរ​។​

 
រថយន្ត​លឿន​ជាង​គេ​បំផុត​របស់​ក្រុមហ៊ុន​ ​Bentley​

 
ចំពោះ​ចំណុច​ពិសេស​ខាងក្នុង​សម្រាប់​ ​Bentley​ ​ម៉ូដែល​នេះ គឺ​ភាគ​ច្រើន​ត្រូវ​បាន​ដំឡើង​ដោយ​ដៃ​នៃ​អ្នក​ជំនាញ​របស់​ក្រុមហ៊ុន​តែ​ម្ដង​ ​ហើយ​គេ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជាង​ ១០០ម៉ោង​ទើប​សម្រេច​ជា​រថយន្ត​មួយ​។​ ចំណែក​ឯ​ពេល​វេលា​ចេញ​លក់​ត្រូវ​បាន​ក្រុមហ៊ុន​កំណត់​យក​ក្នុង​ឆ្នាំ​ ​២០១៨​ ​តែ​ចំពោះ​តម្លៃ​ ​​ក្រុមហ៊ុន​មិន​ទាន់​បាន​បង្ហើប​នូវ​ឡើយ​ទេ​៕​

 
រថយន្ត​លឿន​ជាង​គេ​បំផុត​របស់​ក្រុមហ៊ុន​ ​Bentley​

 
រថយន្ត​លឿន​ជាង​គេ​បំផុត​របស់​ក្រុមហ៊ុន​ ​Bentley​

 
អាន​បន្ត​ ៖ រថយន្ត​ថ្មី​ទំនើប​ចេញ​ដើម​ឆ្នាំ ២០១៦

 
ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ businessinsider