អ្នក​ប្រើ​ iOS 9 តិច​អត់​ដឹង​ថា​មាន​មុខងារ​ថ្មី​ៗ​ដ៏​ពិសេស​ទាំង​​នេះ?

មាន​អ្នក​ប្រើ​ប្រាស់​ឧបករណ៍​ iDevice មួយ​ចំនួន​ដែល​បាន​ដំឡើង​ iOS 9.3 ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​​​របស់​ Apple ដោយ​​ប្រហែល​មិន​បាន​ដឹង​អស់​សព្វ​គ្រប់​ពី​មុខងារ​ថ្មីៗ​ជា​ច្រើន​ដែល​​គេបាន​បន្ថែម​ឡើយ។ ដូច​នេះ​ Sabay សូម​ដក​ស្រង់​មុខងារ​ពិសេស​ ថ្មីៗ​ ​មួយ​ចំនួនយក​មក​បង្ហាញ៖

 

១. Night Shift Mode

 

អ្នក​ប្រើ​ iOS 9 តិច​អត់​ដឹង​ថា​មាន​មុខងារ​ថ្មី​ៗ​ដ៏​ពិសេស​ទាំង​​នេះ?

 

មុខងារ​នេះ​ទើប​បញ្ចូល​​ថ្មីៗ​នៅ​លើ​ iOS 9.3 ដោយ​​វា​មាន​លក្ខណៈ​ពិសេស​ដែល​វា​អាច​ជួយ​ការពារ​ភ្នែក​របស់​អ្នក​ប្រើ​ប្រាស់​ពី​ពន្លឺ​​អេក្រង់​​ទូរសព្ទ​ ឬ​ iPad។ មុខងារ​នេះ​ដំណើរ​ការ​ដោយ​វា​ជួយ​កាត់​​​បន្ថយ​បរិមាណ​ពន្លឺ​ពណ៌​ខៀវ​ដែល​ចាំង​ចេញ​ពី​អេក្រង់​​ទូរសព្ទ​ ឬ​ iPad ដែល​ប៉ះពាល់​ដល់​​ភ្នែក។ ដើម្បី​ដំណើរ​ការ​មុខងារ​នេះ​អាច​ចូល​តាម​រយៈ​ Control Center ឬ​ចូល​ទៅ​កាន់​ Settings → Display & Brightness → Night Shift

 

២. ចាក់​សោ​លើ​ Note របស់​អ្នក

 

អ្នក​ប្រើ​ iOS 9 តិច​អត់​ដឹង​ថា​មាន​មុខងារ​ថ្មី​ៗ​ដ៏​ពិសេស​ទាំង​​នេះ?

 

Note របស់​អ្នក​នឹង​កាន់​តែ​មាន​សុវត្ថិភាព​ជា​មួយ​មុខងារ​ថ្មី​ដែល​អាច​ឲ្យ​អ្នក​ចាក់​សោ​ Note ​បាន។ ជា​ដំបូង​ដើម្បី​កំណត់​​លេខ​សម្ងាត់​សម្រាប់​ចាក់​សោ​ត្រូវ​ចូល​ទៅ​កាន់​ Settings> Notes> Password។ បន្ទាប់​មក​​អ្នក​អាច​ចាក់សោ​លើ​ Note នីមួយៗ​បាន​ដោយ​ចូល​ទៅ​កាន់​ Note ណា​មួយ​រួច​ចុច​ប៊ូតុង​ Share ហើយ​ជ្រើស​យក​ពាក្យ​ថា​ “Lock Note”។

 

៣. Slide Over

 

អ្នក​ប្រើ​ iOS 9 តិច​អត់​ដឹង​ថា​មាន​មុខងារ​ថ្មី​ៗ​ដ៏​ពិសេស​ទាំង​​នេះ?

 

​មុខងារ​ Slide Over នេះ​មាន​​តែ​នៅ​លើ​ iPad ដោយ​វា​អាច​បង្ហាញ​ផ្ទាំង​កម្មវិធី​ពីរ​ក្នុង​ពេល​តែ​មួយ​បាន។

 

៤. Low Power Mode

 

អ្នក​ប្រើ​ iOS 9 តិច​អត់​ដឹង​ថា​មាន​មុខងារ​ថ្មី​ៗ​ដ៏​ពិសេស​ទាំង​​នេះ?

 

មុខងារ​ថ្មី​នេះ​អាច​សន្សំ​សំចៃ​ថ្ម​ទូរសព្ទ​ដើម្បី​ឲ្យ​ប្រើ​ប្រាស់​បាន​កាន់​តែ​យូរ។ ដើម្បី​ដំណើរ​ការ​គឺ​ចូល​ទៅ​កាន់​ Settings → Battery –> Low Power Mode

 

៥. Hey Siri

 

អ្នក​ប្រើ​ iOS 9 តិច​អត់​ដឹង​ថា​មាន​មុខងារ​ថ្មី​ៗ​ដ៏​ពិសេស​ទាំង​​នេះ?

 

មុខងារ​​ថ្មី​នេះ​ពិសេស​ត្រង់​ថា​ អ្នក​អាច​ដំណើរ​ការ​មុខងារ​ Siri បាន​ដោយ​គ្រាន់​តែ​និយាយ​ពាក្យ​ថា​ “Hey Siri” ដោយ​មិន​ចាំ​បាច់​ចុច​ប៊ូតុង​អ្វី​ទាំង​អស់។ ប៉ុន្តែ​វា​អាច​ប្រើ​ប្រាស់​បាន​តែ​នៅ​លើ​ទូរសព្ទ​ iPhone 6s/6s Plus និង​ iPhone SE ប៉ុណ្ណោះ។

 

៦. បញ្ជា​លើ​ក្ដារ​ចុច​

 

អ្នក​ប្រើ​ iOS 9 តិច​អត់​ដឹង​ថា​មាន​មុខងារ​ថ្មី​ៗ​ដ៏​ពិសេស​ទាំង​​នេះ?

 

​នៅ​លើ​ iOS 9 អ្នក​អាច​ប្រើ​ប្រាស់​ក្ដារ​ចុច​ដូច​ជា​ Trackpad ដើម្បី​បញ្ជា​លើ​អេក្រង់​ទូរសព្ទ​ ឬ​ iPad ដោយ​គ្រាន់​តែ​ដាក់​ម្រាម​ទាំង​ពីរ​​លើ​ក្ដារ​ចុច​រួច​អូស​ចុះ​ឡើង​ដើម្បី​បញ្ជា។

 

៧. លេខ​កូដ​អាច​កំណត់​បាន​៦​ខ្ទង់

 

អ្នក​ប្រើ​ iOS 9 តិច​អត់​ដឹង​ថា​មាន​មុខងារ​ថ្មី​ៗ​ដ៏​ពិសេស​ទាំង​​នេះ?

 

ជា​ធម្មតា​លេខ​កូដ​សម្រាប់​ចាក់​សោ​ iPhone គឺ​កំណត់​បាន​តែ​បួន​ខ្ទង់​ប៉ុណ្ណោះ​ តែ​ជា​មួយ​ iOS 9 គឺ​អាច​កំណត់​បាន​​ទាំង​បួន​ខ្ទង់​ និង​​៦​ខ្ទង់៕

 

​​
ចុច​អាន៖ វិធី​​ដ៏​ចម្លែក​​មួយ​ ជួយ​​​សម្អាត​ Memory ​លើ​​ iPhone ​ឲ្យ​សល់​ច្រើន​ជាង​​មុន​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Zing​​​