ក្រុមហ៊ុន Raya Airways របស់​ប្រទេស​ម៉ាឡេស៊ី​បានដាក់​ទិសដៅ​ទីក្រុង​ភ្នំពេញ​ទៅក្នុង​បញ្ជី​សេវាកម្ម​របស់ខ្លួន​

dnt-news : ក្រុមហ៊ុន​ដឹកទំនិញ​តាមផ្លូវ​អាកាស​ជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី Raya Airways បានដាក់​ទិសដៅ​ទីក្រុង​ភ្នំពេញ​ទៅក្នុង​បញ្ជី​សេវាកម្ម​របស់ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការដែល​កំពុង​កើនឡើង​នៃ​ការដឹកជញ្ជូន​ផលិតផល​តាមផ្លូវ​អាកាស ដូចជា​វាយនភ័ណ្ឌ និង​សម្លៀកបំពាក់​។​